នារីគ្រប់រូបតែងប្រាថ្នាចង់បាន «បុរសល្អម្នាក់» ដើម្បីមករួមរស់ ជាគូជីវិតជារៀងរហូត។ ហើយនាងច្បាស់ជាគ្រាំចិត្តយ៉ាងខ្លាំង នៅពេលដែលបុរសជាទីស្រលាញ់មានចិត្តសាវ៉ា ឬលួចលាក់ទៅមានស្រីថ្មីក្បត់ចិត្តខ្លួន។

តើនរណាមិនឈឺចាប់ បើបានជួបបុរសបែបនេះ?

ចុះស្រីៗមានដឹងទេថា ហេតុអ្វីដែលធ្វើឱ្យប្រុសៗមានសន្តានសាវ៉ា ហើយព្រាននារីនៅជាប់នឹងខ្លួន? ហើយប្រុសៗប្រភេទនេះ អាចបញ្ឈប់ភាពសាវ៉ាគ្មានព្រំដែនរបស់ខ្លួនបាន នៅពេលជួបនារីបែបណាដែរ?

#មានមូលហេតុ៤ធំៗ ដែលធ្វើឱ្យបុរសៗសាវ៉ាគឺ៖

១) ប្រុសៗសាវ៉ាព្រោះតែពួកគេចង់សាកល្បងអ្វីដែលថ្មីៗ៖ ទោះបីជាពេលខ្លះគេមាននារីស្រស់ស្អាតដូចទេពអប្សរ នៅជិតខ្លួនយ៉ាងណាក៏ដោយ ក៏មិនល្មមគ្រប់គ្រាន់នោះដែរ។ និយាយកាត់ ងាយស្តាប់គឺប្រុសប្រភេទនេះ ហៅបានពេញទីថាជាប្រុសមិនចេះស្កប់ស្កល់។ ប្រុសជំពូកនេះ គ្រាន់តែនៅជាមួយស្រីរាល់ថ្ងៃ ក្នុងរយៈពេល១ខែ ឬ២ខែ ក៏ធុញបាត់ទៅហើយ បើបានស្គាល់ម្តងហើយ ពិតជាមិនចង់ស្គាល់ ឬចង់បានម្តងទៀតនោះឡើយ។ 

២) ប្រុសសាវ៉ា គឺនៅពេលដែលចេញទៅផឹកស្រាជាមួយមិត្តភក្តិ៖ ស្រីៗដឹងទេថា ការចេញទៅផឹកស្រារបស់មនុស្សប្រុស ពេលខ្លះគឺវាគ្រាន់តែជាលេសប៉ុណ្ណោះ ទាំងដែលការពិតនោះគឺគេចេញទៅរកស្រីតែម្តង។ ធម្មតាបើគ្រាន់តែចង់ទៅផឹកស្រាជាមួយមិត្តភក្តិពិតមែន កន្លែងណាក៏អាចអង្គុយផឹកបានដែរ ចាំបាច់អ្វីតែទៅកន្លែងដែលមានស្រីស្អាតៗ ឬមានស្រីអង្គុយកំដរនោះ ត្រូវទេ?

រូបតំណាង

៣) ប្រុសសាវ៉ាមួយភាគធំ សារភាពថាមកពីស្រីៗ៖ ប្រុសមួយភាគធំស្អប់ណាស់ស្រីៗដែលចូលចិត្តរករឿងច្រើន ទន់ជ្រាយ ល្ងង់ខ្លៅ រញ៉េរញ៉ៃ ចេះដឹងខុសរឿង ជួនកាលទូរស័ព្ទតាមរករឿងគេ គ្រប់ពេលវេលាគួរឱ្យធុញទ្រាន់។ នារីប្រភេទនេះនៅជាមួយគេមិនបាន៥នាទីទេ ច្បាស់ជារករឿងបែកគ្នាប្រាកដណាស់។ 

រូបតំណាង

៤) ប្រុសសាវ៉ាព្រោះតែចង់អួតគេ៖ ប្រុសៗក៏ចូលចិត្តយកឈ្នះ និងអួតអាងបង្ហាញថាខ្លួនឯងអស្ចារ្យ ឡូយ សង្ហា ជាងនរណាៗទាំងអស់ ពិសេសគឺនៅពេលតាមចែចង់ស្រីៗ។ ប្រុសៗមួយចំនួនចូលចិត្ត ប្រកួតគ្នារឿងញ៉ែស្រី ហើយដើរចូលចិត្តញ៉ែស្រីបង្អួតគ្នាទុកជាការលេងសើចសប្បាយ ដោយគ្មានគិតពីអារម្មណ៍របស់មនុស្សស្រីបន្តិចណាឡើយ។ ហើយប្រុសបែបនេះក៏មិនដែលស្គាល់អ្វីហៅថាស្នេហាពិតដែរ ទុកមនុស្សស្រីត្រឹមតែជាមនុស្សកំដរការអផ្សុក។ 

ទាំងនេះជាមូលហេតុដែលធ្វើឱ្យប្រុសមួយចំនួន ក៏អាចក្លាយខ្លួនទៅជាប្រុសសាវ៉ាក្នុងពេលតែមួយពព្រិចភ្នែកប៉ុណ្ណោះ ព្រោះតែមិនអាចគ្រប់គ្រងសតិ និងចំណង់របស់ខ្លួនឯងបាន។

#ចុះប្រុសៗទាំងនេះនឹងឈប់សាវ៉ានៅពេលបានជួបនឹងនារីប្រភេទណា?

ជាការពិតប្រុសគ្រប់រូបសុទ្ធតែក៏មានមានបេះដូងស្រលាញ់ និងចេះថែរក្សាមនុស្សដែលខ្លួនស្រលាញ់បានល្អដូចគ្នា ខុសត្រង់ថាគេនឹងបានជួបនារីម្នាក់នោះនៅពេលណា ហើយអាចរក្សាបានល្អប៉ុណ្ណាប៉ុណ្ណោះ។ 

ជាក់ស្តែងនៅពេលប្រុសៗមួយចំនួនចំនួនធំ អាចបញ្ឈប់ចិត្តសាវ៉ាគ្មានថ្ងៃស្កប់របស់គេបាន គឺនៅពេលដែលគេបានជួបនឹងនារីទាំងអស់នេះគឺ៖

១. នារីស្ងប់ស្ងាត់៖ ដឹងទេថានារីដែលមានចរិតស្ងប់ស្ងាត់ មិនសូវមាត់ក.ច្រើនតែងធ្វើឱ្យបុរសៗសាវ៉ាតែងមានអារម្មណ៍ថាភ័យខ្លាច ព្រោះថាគ្រប់យ៉ាង មិនថា បុរសនោះទៅណា ក៏នាងដឹងឮជានិច្ច ប៉ុន្តែនាងបែរជាស្ងាត់មាត់ មិនរករឿង មិនសួរនាំ ឬស្តីថា និងបង្ហាញចេញមកខាងក្រៅឱ្យដឹងទេ។ នារីប្រភេទនេះនឹងធ្វើឱ្យបុរសសាវ៉ាៗភាគច្រើន មានអារម្មណ៍ភ័យខ្លាច ហើយក្រែងចិត្តនាងជាទីបំផុត ព្រោះពួកគេមិនអាចដឹងបានទេថា ក្នុងចិត្តនាងកំពុងតែគិតអ្វី? ឬចង់ធ្វើអ្វី? បន្តទៀតនោះទេ។ និយាយរួមគឺស្មានចិត្តមិនត្រូវតែម្តង។ 

រូបតំណាង

២. នារីចិត្តខ្លាំង៖ ត្រង់ចំណុចនេះ មិនបានមានន័យថា នាងជាមនុស្សដែលពូកែរករឿង វាយដំ កាប់ចាក់ ជេរ ឬតាមឆែកទូរស័ព្ទមនុស្សប្រុសគ្រប់ពេលវេលានោះឡើយ ប៉ុន្តែនាងជាមនុស្សដែលមានចិត្តខ្លាំង ក្តៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ គឺគ្រាន់តែឃើញហើយខ្លាចតែម្តង។ ដូចជាពេលដែលនាងខឹងខ្លាំងម្តងៗគឺ ចាក់សោរទ្វារជាប់មិនឱ្យចូលក្នុងផ្ទះ មិននិយាយរកជាប់ៗគ្នារយៈពេលជាច្រើនថ្ងៃជាដើម។ ជាក់ស្តែងនាងអាចនិយាយទូរស័ព្ទ ជាមួយនរណាម្នាក់ផ្សេងទៀតដោយគ្មានខ្លាចចិត្ត ឬធ្វើអ្វីតាមចិត្តនាងចង់ ទោះបីជាកំពុងតែឈរនៅចំពីមុខគ្នាក៏ដោយ គឺធ្វើដូចជាអ្នកដែលនៅក្បែរ គ្មានរូបរាងទាល់តែសោះ តាមលួងក៏មិនងាយបាត់ដែរ បើនាងខឹងហើយគឺមួយជាតិនេះអាចបានជួបគ្នាទៀតនោះឡើយ។

៣. នារីល្អ៖ ទោះបីជាប្រុសសាវ៉ា ទាល់កម្រិតណាក៏ត្រូវមកបញ្ចប់ជីវិតរបស់ខ្លួនត្រឹមនារីប្រភេទនេះដែរ។ នាងក៏ត្រូវជាមនុស្សល្អ មិនផ្លាស់ប្តូរ មិនសុភាពទន់ភ្លន់ពេក មិនកាចពេក មានហេតុផល ចេះផ្គាប់ចិត្ត និងអាចធន់ការលំបាកបានគ្រប់យ៉ាង។ ចំណុចពិសេសខ្លាំងតែម្តងនោះ គឺនាងមានក្តីស្រលាញ់ពិត ទោះស្វាមីធ្លាក់ខ្លួនជាមនុស្សពិការ ឬលំបាកយ៉ាងណាក៏ដោយ ក៏មិនងាយបោះបង់ចោលគ្នាឱ្យនៅតែឯងបានដែរ។

រូបតំណាង

៤. នារីពូកែ៖ ស្រីប្រភេទនេះ ត្រូវតែមានសមត្ថភាពទាំងលើជំនាញផ្ទាល់ខ្លួន ទាំងការងារក្នុងផ្ទះ ក្រៅផ្ទះ ការងារកំប៉ិកកំប៉ុក និងរាប់បញ្ចូលទាំងរឿងលើគ្រែផងដែរ។ ដូច្នេះបុរសជាដៃគូ នឹងមានមោទនភាពចំពោះខ្លួនឯង ថាគេជាមនុស្សមានសំណាងបំផុតដែលបាននាងមកធ្វើជាភរិយា។ ហើយក៏គិតថាគ្មាននារីណាម្នាក់ផ្សេង អាចមកប្រៀបនឹងនាងបាននោះទេ។ ដប់ទាំងដប់ ប្រុសសាវ៉ាក៏មិនចូលចិត្តឱ្យនរណាមកធ្វើជាបន្ទុកខ្លួនទេ និយាយងាយស្តាប់គឺស្អប់ការទទួលខុសត្រូវ។ ហេតុដូច្នេះនារីដែលពូកែៗពិតជាធ្វើឱ្យគេមានអារម្មណ៍ថា ខ្លួនគេគ្មានបន្ទុកឡើយ ព្រោះតែនាងជាមនុស្សដែលពូកែ មានសមត្ថភាពខ្ពស់ អាចជួយខ្លូនឯងបាន យ៉ាងល្អប្រសើរ មិនថាស្ថិតនៅក្នុងស្ថានភាពលំបាកយ៉ាងណាឡើយ។ 

រូបតំណាង

#ចុះមនុស្សប្រុសសាវ៉ា និងមនុស្សស្រីសាវ៉ា ដូចគ្នាដែរទេ?

ចម្លើយគឺមិនដូចគ្នាទេ។ មនុស្សប្រុសសាវ៉ាមានចំណុចមួយ ដែលខុសពីមនុស្សស្រីសាវ៉ា ព្រោះ ទោះជាគេសាវ៉ាកម្រិតណាក៏ដោយ ប្រុសបែបនេះក៏អាចស្វែងរកជួបមនុស្សស្រីម្នាក់ដែលគេត្រូវការជានិច្ច ហើយអាចមកបញ្ឈប់ភាពសាវ៉ារបស់គេបាននៅថ្ងៃណាមួយប្រាកដណាស់។ 

ប៉ុន្តែមនុស្សស្រីសាវ៉ាវិញ គឺខុសគ្នាដាច់ ព្រោះក្នុងចិត្តស្រីជំពូកនេះ នាងមិនដែលគិតថានឹងស្រលាញ់បុរសណាម្នាក់ឱ្យពិតប្រាកដឡើយសូម្បីតែម្នាក់ គឺនាងស្រលាញ់ តែខ្លួនឯងម្នាក់ប៉ុណ្ណោះ ហើយព្យាយាមធ្វើគ្រប់យ៉ាងដើម្បីចង់បានអ្វីតាមដែលខ្លួនត្រូវការ ដោយមិនខ្វល់ថាអ្នកដទៃគេរងទុក្ខប៉ុណ្ណានោះទេ។

តែក៏មិនប្រាកដថាមនុស្សប្រុសស្រីដូចគ្នាបែបនេះទាំងអស់នោះទេ វាអាស្រ័យទៅលើចរិតពិតរបស់មនុស្សម្នាក់ៗដែលមានពីកំណើតមក មិនខ្វះមនុស្សល្អគ្រាន់តែយើងមិនទាន់បានជួបគេប៉ុណ្ណោះ៕

ប្រភព៖ Postjung & mekamtob

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]