ថៃ៖ បន្ទាប់ពីពិនិត្យ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យនាប្រទេសថៃ ស្ថានភាពជំងឺរបស់ លោក ទ្រី សក្កដា ទទួលបានលទ្ធផលជាផ្លូវការហើយ។

មុននេះបន្តិច តារាចម្រៀងប្រុសដែលនិយមច្រៀងបទនិពន្ធថ្មី លោក សក្កដាបានបង្ហោះសារក្នុងបណ្ដាញសង្គមថា លោក មានជំងឺរលាកសាច់ដុំធ្ងន់ធ្ងរ។

ក្នុងអត្ថន័យសារទាំងមូលបានរៀបរាប់ថា៖«លទ្ធផលគឺរលាកសាច់ដុំធ្ងន់ធ្ងរ អរគុណម៉ាក់ ប្អូនប្រុស បងប្រុស ក្រុមគ្រួសារទាំងមូលដែលបានមើលថែយ៉ាងយកចិត្តទុកដាក់ ។ អរគុណនូវសារជូនពរយ៉ាងច្រើនពីមិត្តភក្តិ បងប្អូនប្រុសស្រីល្អៗទាំងអស់ដែលធ្វើឲ្យខ្ញុំមានកម្លាំងយកឈ្នះចង្កូមមជ្ជុរាជ បើទុកនៅខ្មែរមួយថ្ងៃទៀត ខ្ញុំប្រហែលគ្មានជីវិតទេ ពេលនេះខ្ញុំអាចឈរ និងដើរតិចៗបានហើយ ! មួយជីវិតមិនដែលឈឺដល់ថ្នាក់ហ្នឹងទេ ដូចនេះហើយបានត្រឹមតែដេកយំស្រណោះខ្លួនឯង វាហាក់ដូចជាដុនដាបលឿនពេក ! តាមពិតទៅខ្ញុំនៅមានមនុស្សល្អៗរាប់អានច្រើនណាស់ !សុំទោសដែលខ្ញុំមិនបានតបសារ ព្រោះមិនសូវបានកាន់ទូរស័ព្ទទេ អរគុណខ្លាំងមែនទែន»។

យ៉ាងណាមិញ ទោះបី ស្ថានភាពជំងឺរបស់លោក ហាក់គ្រាន់បើបន្តិចមែន តែ សក្កដានៅមិនទាន់បញ្ជាក់ច្បាស់ពីពេលវេលា ដែលរូបលោកត្រូវមកមាតុភូមិវិញនោះទេ។

គួររលឹកដែរថា ក្រោយពីទទួលបានព័ត៌មានមួយនេះ ក៏មានតារាជាច្រើនរូប បារម្ភពីសុខភាពរបស់សក្កដា ហើយម្នាក់ៗសុទ្ធតែបាន ផ្ញើសារគាំទ្រ និងលើកទឹកចិត្តជូនតារារូបនេះ ផងដែរ៕ 

រូបភាព និងអត្ថន័យសារ ដែលលោក សក្កដា បានបង្ហោះក្នុុងហ្វេសប៊ុក
រូបភាព តារាចម្រៀង ទ្រី សក្ដដា និងក្រុមគ្រួសារ ពេលដែល លោកកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ
រូបភាព តារាចម្រៀង ទ្រី សក្កដា ពេលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ
រូបភាព តារាចម្រៀង ទ្រី សក្កដា ពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យ
រូបភាព តារាចម្រៀង ទ្រី សក្កដា កាលពីមិនទាន់ឈឺ
រូបភាព តារាចម្រៀង ទ្រី សក្កដា កាលពីមិនទាន់ឈឺ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]