បរទេស៖ ពិតជារឿងមួយដ៏អស្ចារ្យដែលប្រមុខរដ្ឋរបស់ប្រទេសព្រុយណេ ព្រះអង្គម្ចាស់ Hassanal Bolkiah បានមានព្រះបន្ទូលថា ព្រះអង្គនឹងផ្ដល់ជូននូវឡានមួយគ្រឿងសម្រាប់កីឡាករបាល់ទាត់អាយុក្រោម២២ឆ្នាំ បើសិនជាពួកគេអាចឈ្នះមេដាយមាសក្នុងវិញ្ញាសារបាល់ទាត់ នៃព្រឹត្ដិការណ៍ SEA Games ខាងមុខនេះ ក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

ក្នុងព្រឹត្ដិការណ៍ SEA Games លើកទី២៩ ខាងមុខនេះ ក្រុមបាល់ទាត់ជម្រើសជាតិព្រុយណេ អាយុក្រោម២២ឆ្នាំ ស្ថិតក្នុងពូល A ជាមួយនឹងក្រុម៤ផ្សេងទៀតដែលមានដូចជាម្ចាស់ផ្ទះ ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ឡាវ និងសិង្ហបុរី។  

ព្រះអង្គម្ចាស់ Hassanal Bolkiah

មុនពេលដែលក្រុមព្រុយណេ ត្រូវធើ្វដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ព្រះអង្គម្ចាស់ Hassanal Bolkiah ព្រះប្រមុខរដ្ឋ ក៏បានអញ្ជើញក្រុមទាំងមូល ឲ្យចូលជួបសម្ដែងការគួរសមនៅសេតវិមានរបស់ព្រះអង្គផងដែរ។

ព្រះអង្គក៏បានរំលឹក និងពន្យល់ដល់កីឡាករថា «ត្រូវមានភាពវិជ្ជមានលើខ្លួនឯង ខ្ញុំប្រាប់ហើយប្រាប់ទៀត, អ្នកត្រូវគិតថា ក្រុមណាក៏យើងអាចយកឈ្នះដែរ ដូច្នេះហើយត្រូវតែខំលេងឲ្យអស់ពីសមត្ថភាព»។

ក្នុងអំឡុងពេលនោះដែរ ព្រះអង្គក៏បានបន្ថែមថា បើកីឡាករក្នុងក្រុមអាចឡើងដល់វគ្គផ្ដាច់ព្រ័ត នោះនឹងមានរង្វាន់ធំសម្រាប់ពួកគេ ហើយបើឈ្នះបានមេដាយមាសទៀតនោះ គ្រប់កីឡាករនឹងទទួលបានរថយន្ដទំនើបម៉ាក Mclaren 570GT ម្នាក់១គ្រឿងថែមទៀតផង៕  

រថយន្ដទំនើបម៉ាក Mclaren 570GT
ក្រុមបាល់ទាត់ជម្រើសជាតិព្រុយណេ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]