បរទេស៖ អាវុធនុយក្លេអ៊ែរ ជាគ្រឿងផ្ទុះមានកម្លាំងបំផ្លិចបំផ្លាញខ្លាំងក្លាបំផុត ដែលជាអាវុធមួយនៅក្នុងសម័យទំនើប។ អាវុធនុយក្លេអ៊ែរមានគ្រោះថ្នាក់ណាស់សម្រាប់មនុស្សជាតិ និងពិភពលោកទាំងមូលព្រោះវាអាចបញ្ចេញនូវសារជាតិវិទ្យុសកម្ម សម្លាប់មនុស្សយ៉ាងឃោរឃៅបំផុត។

គេបានប៉ាន់ប្រមាណថា អាវុធនុយក្លេអ៊ែរនៅលើពិភពលោកសព្វថ្ងៃ មានចំនួនដល់ទៅ ១៤ ៩៩៥គ្រាប់ឯណោះ។  ហើយអាវុធនុយក្លេអ៊ែរទាំងនោះកំពុងត្រូវបានគ្រប់គ្រងដោយប្រទេសមហាអំណាចធំៗមួយចំនួនដូចខាងក្រោម៖

រូបភាពនៃការទម្លាក់អាវុធនុយក្លេអ៊ែរទៅលើប្រទេសជប៉ុនដែលបានសម្លាប់មនុស្សយ៉ាងច្រើន

១. ប្រទេសរុស្ស៊ីមានចំនួន ៧០០០គ្រាប់

២. សហរដ្ឋអាមេរិកមានចំនួន ៦៨០០គ្រាប់

៣. ប្រទេសបារាំងមានចំនួន ៣០០គ្រាប់

៤. ប្រទេសចិនមានចំនួន ២៧០គ្រាប់

៥. ចក្រភពអង់គ្លេសមានចំនួន ២១៥គ្រាប់

៦. ប្រទេសប៉ាគីស្ថានមានចំនួន ១៤០គ្រាប់

៧. ប្រទេសឥណ្ឌាមានចំនួន ១៣០គ្រាប់

៨. ប្រទេសអ៊ីស្រាអែលមានចំនួន ៨០គ្រាប់

៩. ប្រទេសកូរ៉េខាងជើងមានចំនួន ៦០គ្រាប់ ៕

ផែនទីនៃប្រទេសដែលមានកាន់កាប់អាវុធនុយក្លេអ៊ែរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]