បរទេស៖ អំឡុងពេលកីឡាករមួយចំនួននៅក្នុងតំបន់អឺរ៉ុប ចាប់ផ្តើមប្រមូលផ្តុំហ្វឹកហាត់ដើម្បីត្រៀមខ្លួនប្រកួតបើករដូវកាលថ្មី ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំ របស់ក្រុម Barcelona កីឡាករ Lionel Messi បានឆ្លៀតពេលវេលានេះ មកជួបជុំគ្រួសារ ភរិយា និងកូនៗ ដែលមើលទៅពិតជាមានសុភមង្គល។

កីឡាករឆ្នើម Lionel Messi បានបង្ហោះរូបថតមួយសន្លឹកជាមួយភរិយារបស់ខ្លួន អ្នកនាង Antonella Roccuzzo នៅក្នុងបណ្តាញសង្គម Instagram កាលពីម្សិលមិញ ដែលជាពេលវេលាមួយដែលអ្នកទាំងពីរបានជួបជុំគ្នា ស្របពេលខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ បានឆ្លៀតពេលពីការហ្វឹកហាត់របស់ខ្លួន។

គួរបញ្ជាក់ថា Messi និងភរិយា ទើបតែរៀបមង្គលការជាមួយគ្នា កាលពីចុងខែមិថុនា ឆ្នាំ២០១៧ កន្លងទៅនេះ ក្រោយស្រលាញ់គ្នា និងរស់នៅជាមួយគ្នាអស់រយៈពេលច្រើនឆ្នាំ មិនតែប៉ុណ្ណោះមានកូនប្រុស២នាក់ដ៏គួរឲ្យស្រលាញ់ទៀតផង។

Messi នឹងត្រូវចូលរួមជាមួយក្រុម Barcelona វិញ ដើម្បីត្រៀមប្រកួតជាមួយក្រុមខ្លាំង Real Madrid នៅក្នុងពានរង្វាន់ Spain-Super Cup ដែលជាការប្រកួតត្រៀមបើករដូវកាលថ្មី ហើយការប្រកួតនេះផងដែរ នឹងធ្វើឡើងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ៕ 

Messi និងភរិយា នាង Antonella Roccuzzo
កីឡាករឆ្នើម Lionel Messi
Messi នឹងត្រូវចូលរួមជាមួយក្រុម Barcelona វិញ ដើម្បីត្រៀមប្រកួតជាមួយក្រុមខ្លាំង Real Madrid នៅក្នុងពានរង្វាន់ Spain-Super Cup

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]