យោងទៅតាមព័ត៌មានរបស់ Beijing បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី ១២ ខែតុលា មានប៉ូលីសមួយក្រុម បានតាមចាប់ជនជាតិបរទេសម្នាក់ ដែលកំពុងតែបង្កគ្រោះថ្នាក់ ដល់អ្នកដទៃ។

យ៉ាងហោចណាស់ក៏មាន ប៉ូលីសជាង ១១០នាក់ ចុះប្រតិបត្ដិការណ៍ បន្ទាប់ពីបានទទួលទូរស័ព្ទពីប្រជាជនថា មានជនបរទេសម្នាក់កំពុង តែអុកឡុក នៅក្នុងសណ្ឋាគារ Jianguomen ដែលបុរសនេះកំពុងតែស្ថិតនៅ ក្នុងសភាពស្រវឹង។ នៅក្នុងហេតុការណ៍នេះ បុរសម្នាក់នេះ បានទៅយកកាំបិតនៅក្នុងផ្ទះបាយ ទៅចាក់អ្នកបម្រើដែល អ្នកបម្រើទាំងនោះត្រូវបានរងរបួស។ បន្ទាប់ពីដើរចាក់គេហើយ បុរសនេះបានលួច យកឡានភ្ញៀវដែលចូលមកស្នាក់ នៅក្នុងសណ្ឋាគារនេះទៅបាត់។ អ្វីដែលបង្កឲ្យគ្រោះថ្នាក់បំផុតនោះ គឺបុរសនេះ បានបើកទៅបុកឡានបួនគ្រឿងទៀត និងធ្វើឲ្យមនុស្សម្នាក់ដែល ជាអ្នកដើរលើចញ្ចើមថ្នល់រងរបួសជាខ្លាំង។ នៅក្នុងនោះមាន ប្រជាជនជាច្រើននាក់ នាំគ្នាភ័យព្រួយពី សុវត្ថិភាពពួកគេដោយសារតែ ពេលបច្ចុប្បន្ននេះ សំបូរទៅ ដោយជនបរទេស ចូលមកស្នាក់នៅ ក្នុងប្រទេសខ្លួន ដែលនៅក្នុងនោះភាគច្រើន បានបង្កឲ្យមានបញ្ហាខ្លាំងនៅក្នុងសង្គម។ សម្រាប់ពេលនេះបុរសជនជាតិបរទេសនេះ ត្រូវបានប៉ូលីសចាប់ខ្លួន និងធ្វើការសើុបអង្កេតតាមក្រោយ។ 

តើប្រិយមិត្ដយល់យ៉ាងណា?

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]