(ភ្នំពេញ)៖ តារាចម្រៀងប្រចាំក្នុង ផលិតកម្មថោនអ្នកនាង មាស សុខសោភា ថ្មីៗនេះ បទចម្រៀងរបស់នាងកំពុងទទួល បានការគាំទ្រពីទស្សនិកជន យ៉ាងច្រើន ដូចជាបទ «មេឃកំពុងភ្លៀងហើយ» ខណៈដែលបទចម្រៀងថ្មីរបស់នាងមួយបទទៀត មានចំណងជើងថា «ចង់ខ្លាចមនុស្សប្រុស» ក៏កំពុងទទួលបានការចាប់អារម្មណ៍ ពីសំណាក់ទស្សនិកជនជាច្រើន ផងដែរ។

ជាការពិតណាស់ ថ្មីៗនេះផលិតកម្ម ថោន បានទម្លាយបទចម្រៀងរបស់ មាស សុខសោភាព គឺ បទ «ចង់ខ្លាចមនុស្សប្រុស» ដែលមានទស្សនិកជនជាច្រើនគាំទ្រ ព្រោះមានអ្នកស៊ែរវីដេអូចម្រៀងមួយនេះច្រើន ដោយសារជាចម្រៀង ប្រភេទមនោសញ្ចេតនា កម្សត់ ត្រូវនឹងសាច់រឿងស្នេហាយុវវ័យនា ពេលបច្ចុប្បន្ន រួមទាំងសំនៀងយ៉ាងក្រអួនក្រអៅ របស់តារាចម្រៀងសម្ដីផ្អែម មាស សុខសោភា ផងនោះ។

«ចង់ខ្លាចមនុស្សប្រុស» ជាស្នាដៃនិពន្ធទំនុកចម្រៀងដោយ ម៉ានិត វីរ៉ាយុត្ត. និពន្ធបទភ្លេងដោយ គង់ សុគន្ធា និង ចម្រៀងដោយ មាស សុខសោភា។ «ហេតុអ្វីមានអារម្មណ៍លែងចង់យកសង្សារ? បេះដូងប្រាថ្នាថាគេស្មោះ បែរជាក្បត់ឲ្យឱ្យខ្ញុំចង់ខ្លាចមនុស្សប្រុស» នេះជាខ្លឹមសារ និងអត្ថន័យសំខាន់ ក្នុងបទចម្រៀងមួយនេះ។

MV បទចម្រៀងថ្មីរបស់ មាស សុខសោភា
«ចង់ខ្លាចមនុស្សប្រុស» បទចម្រៀងថ្មីរបស់់ មាស​ សុខសោភា
កញ្ញា មាស សុខសោភា

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា