បរទេស៖ គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Antonio Conte បានទទួលស្គាល់ថា ការលក់កីឡាករ Nemanja Matic ទៅឲ្យក្រុមគូប្រជែង Manchester United គឺជាការបាត់បង់យ៉ាងធំសម្រាប់ក្រុម។

ខែ្សបម្រើការពារនេះ បានចូលរួមជាមួយក្រុមដែលដឹកនាំដោយលោក Jose Mourinho ក្នុងតម្លៃ៤០លានផោន (៥១លានដុល្លារ) កាលពីពេលកន្លងទៅ ក្រោយ Chelsea ទិញបាន Bakayoko របស់ Monaco។  

Matic អំឡុងពេលលេងឲ្យ Man Utd ក្នុងពានរង្វាន់ Super Cup

ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍កីឡា Sky Sport បុរសសញ្ជាតិអីុតាលីបាននិយាយថា៖ «Matic ដឹងច្បាស់ណាស់ថា ខ្ញុំគិតអ្វីទៅលើគាត់។ អ្វីដែលសំខាន់សម្រាប់ខ្ញុំចំពោះកីឡាករនេះ គឺគេជាកីឡាករដែលល្អ កីឡាករដែលមានឥទ្ធិពល និងសំខាន់សម្រាប់ក្រុម ប៉ុន្ដែពេលខ្លះយើងត្រូវតែទទួលស្គាល់នូវការដោះដូរដែលមានភាពមិនល្អក្នុងទីផ្សារដោះដូរកីឡាករ»។

អតីតគ្រូបង្វឹកក្រុម Juventus បន្ដថា៖ «សម្រាប់ខ្ញុំ Matic គឺជាកីឡាករដ៏អស្ចារ្យ។ រូបគេនឹងក្លាយជាការបាត់បង់ដ៏ធំសម្រាប់ពួកយើង»៕  

លោក Antonio Conte គ្រូបង្វឹក Chelsea
Nemanja Matic
Lukaku និង​ Matic

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]