តាមសារព័ត៌មានរបស់ប្រទេសជប៉ុន Japan daily press បានអោយដឹងថា ទោះជាការលេងដោយអស់ពីសមត្ថភាព កន្លងមក របស់កីឡាករ Kagawa នាំមកនួវជ័យជំនះ សំរាប់ក្លឹបបិសាចក្រហម Manchester United  យ៉ាងណាក៏ដោយ ក៏កីឡាកររូបនេះ នៅតែមាន អារម្មណ៍មិន សប្បាយចិត្ដ។

ទន្ទឹមនឹងពេលដែលក្រុមបិសាចក្រហមបានបាត់បង់ ប្រជាប្រិយភាព មួយចំនួនពេលដែលខ្លូន មិនដែលបានទទួលពានរង្វាន់ជើងឯកសំខាន់នានា កន្លងមក គេក៏បានទិញកីឡាករសាម៉ូរៃ មកចូលរួមក្រុម ដែលផ្លាស់ប្ដូរ ពីក្រុមបាល់ទាត់ដ៏ល្បីមួយ នៅប្រទេសអាល្លឺម៉ង់ Dortmund កាលឆ្នាំមុន។ ប៉ុន្ដែសំរាប់កីឡាករសញ្ជាតិជប៉ុនរូបនេះ ដែលធ្លាប់តែលេងជាមួយនឹងក្រុមបាល់ទាត់ អាល្លឺម៉ង់នោះ បាននិយាយពីការរអ៊ូរទាំ និងការមិនពេញចិត្ដ ចំពោះការលេងរបស់គេ។ Kagawa បាននិយាយក្នុងកិច្ចសម្ភាសន៍ ជាមួយសារព័ត៌មាន Kyodo ថា ទោះជាគេបានទទួលការទុកចិត្ដពី លោកAlex ferguson អោយបានឈរក្នុងតំណែង ជាកីឡាករ១១នាក់ដំបូងកន្លងមកក៏ដោយ តែ គេមានអារម្មណ៍មិនសប្បាយចិត្ដ នឹងរូបគេផ្ទាល់ ព្រោះគេបាននិយាយ គេហាក់បីដូចជាមានកំលាំងអន់ខ្សោយ ហើយអ្វីដែលសំខាន់នោះគឺ គេមិនទាន់សម្របខ្លួនជាមួយនឹង របៀបលេងបាល់ បែបអង់គ្លេសបាននៅឡើយ។ ទោះជាយ៉ាងណាក៏ដោយ កីឡាករសាម៉ូរៃរូបនេះ បាននិយាយថាគេនឹង ព្យាយាមហាត់បន្ថែមទាំងកំលាំងកាយ និងប្រឹងប្រែងស្វែងយល់ពីរបៀបលេងបែបអង់គ្លេស ដើម្បីអោយស៊ាំជាមួយនិងមិត្តរួមក្រុម និងតបស្នងការទុកចិត្ដរបស់គ្រូបង្វឹក និងអ្នកគាំទ្ររូបគេផងដែរ។   

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]