អង់គ្លេស៖ នេះជាលើកទីពីរហើយ ដែលក្លិបហង្សក្រហម Liverpool បានបដិសេធសំណើរទឹកប្រាក់ចំនួន ៩០លានផោន (១០០លានអឺរ៉ូ ស្មើនឹង ១១៧លានដុល្លារ) ពីក្លិប Barcelona ក្នុងការនាំយកកីឡាករឆ្នើម Philippe Coutinho មកលេងនៅទឹកដី Camp Nou ប្រទេសអេស្ប៉ាញ។

សំណើរទឹកប្រាក់លើកទីពីរនេះ ត្រូវបានក្លិបហង្សក្រហម Liverpool បដិសេធភ្លាមៗ ហើយបញ្ជាក់ថា Coutinho មិនមែនសម្រាប់លក់នោះទេ ពោលគឺ Liverpool ចង់រក្សាកីឡាកររូបនេះនៅជាមួយក្លិបបន្តទៀត។

គួររំលឹកថា កាលពីលើកដំបូងនោះ ក្លិបអ្នកមានបុណ្យ Barcelona ក៏ធ្លាប់បានបញ្ជូនសំណើរ ៧២លានផោនទិញកីឡាករសញ្ជាតិប្រេស៊ីលរូបនេះផងដែរ កាលពីអំឡុងខែកក្កដា តែត្រូវ Liverpool បដិសេធ ហើយជាមួយគ្នានឹងលើកទីពីរនេះ ក៏ត្រូវក្លិបជើងឯក Champions League ៥សម័យ បដិសេធជាថ្មីម្តងទៀត។

ខ្សែបម្រើវ័យ២៥ឆ្នាំ Philippe Coutinho ចូលរួមលេងឲ្យក្រុមហង្សក្រហម Liverpool កាលពីឆ្នាំ២០១៣ កន្លងទៅ ហើយកាលពីរដូវកាលមុន កីឡាកររូបនេះ ស៊ុតបាន១៤គ្រាប់ ជួយឲ្យក្រុមជាប់ Top4 ក្នុងតារាងចំណាត់ថ្នាក់នៃលីកកំពូលអង់គ្លេស English Premier League ផងដែរ៕ 

សំណើរទឹកប្រាក់ ៩០លានផោន ពី Barca ទិញ Coutinho ត្រូវបានបដិសេធជាថ្មីម្តងទៀត
ខ្សែបម្រើសញ្ជាតិប្រេស៊ីល Philippe Coutinho
ខ្សែបម្រើវ័យ២៥ឆ្នាំ Philippe Coutinho ចូលរួមលេងឲ្យក្រុមហង្សក្រហម Liverpool កាលពីឆ្នាំ២០១៣

ប្រភព៖ BBC

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]