បរទេស៖ អ្នកចាត់ការទូទៅក្លិបបិសាចក្រហម Manchester United លោក Jose Mourinho បានទទួលស្គាល់ថា ក្លិបរបស់លោកអាចនឹងត្រូវការរយៈពេល២ឆ្នាំទៀត ដើម្បីឲ្យក្រុមវិលទៅរកភាពខ្លាំងដូចពីមុនវិញ។

Man Utd បានបរាជ័យក្រោមថ្វីជើងក្រុមយក្សនៅអេស្ប៉ាញ Real Madrid ដោយលទ្ធផល ២-១ ក្នុងការប្រកួតដណ្ដើមពានរង្វាន់ UEFA Super Cup កាលពីយប់ថៃ្ងអង្គារកន្លងទៅ។  

ទោះជាយ៉ាងណា គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់នេះ បានដឹកនាំ Man Utd ឲ្យលើកពាន Europa League និង League Cup កាលពីរដូវកាលមុន តែលោកគិតថា Man Utd នៅតែមិនទាន់ដល់កម្រិតក្លិបធំៗនៅឡើយទេ ដូចជា Real ជាដើម។ 

លោក Jose Mourinho គ្រូបង្វឹក Man Utd

«Manchester United គឺជាក្លិបបាល់ទាត់ក្នុងចំនោមក្រុមកំពូលទាំង៣ នៅលើពិភពលោក ដែលគ្មានអ្វីត្រូវឆ្ងល់នោះទេ តែពេលដែលក្លិបបាល់ទាត់ចូលប្រកួតប្រជែង នោះគឺជារឿងផ្សេង។ ពេលនេះយើងមិនទាន់អាចប្រៀបធៀបសក្ដានុពលរបស់ក្លិបយើង ជាមួយនឹងក្លិបធំៗបាននោះទេ។ យើងនឹងប្រើពេលមួយជំហានៗ» Mourinho និយាយ៕

Man Utd អំឡុងពេលលើកពានលីកអង់គ្លេសចុងក្រោយបំផុតកាលពីឆ្នាំ២០១៣
Man Utd ពេលលើកពាន League Cup រដូវកាលមុន

ប្រភព៖ Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]