(ភ្នំពេញ)៖ រថយន្តម៉ាក HINO សណ្ដោងកន្ទុយកុងតឺន័រ១គ្រឿង បានក្រឡាប់ និងរងការខូចខាតយ៉ាងដំណំ បន្ទាប់ពីបើកបរក្នុងល្បឿនលឿន ហើយបានជ្រុលទៅបុកពីក្រោយ រថយន្ត ម៉ាក MITSUBISHI សម្រាប់សណ្ដោងកន្ទុយរ៉ឺម៉ក់កុងតឺន័រ១គ្រឿងទៀត យ៉ាងពេញទំហឹង ខណៈកំពុងបើកបរក្នុងទិសដៅស្របគ្នា នៅរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវអូរដឹមកប់ស្រូវ ត្រង់ចំណុចទល់មុខផែស្ងួតតេងឡាយ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រថយន្តដែលក្រឡាប់នោះម៉ាក HINO ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 3C-2892 ដែលរថយន្តនេះ មានសណ្ដោងកន្ទុយរ៉ឺម៉ក់កុងតឺន័រ បានបុកពីក្រោយរថយន្ត ម៉ាក MITSUBISHI ពណ៌ខៀវពាក់ ស្លាកលេខព្រះសីហនុ 3A-1347 ហើយអ្នកបើករថយន្តទាំងពីរគ្រឿងនេះ មិនត្រូវបានគេស្គាល់ឈ្មោះឡើយ ព្រោះបានរត់គេចខ្លួនបាត់អស់ ចំណែក រថយន្តបានរងការខូចខាតដូចគ្នា ប៉ុន្តែរថយន្ត HINO បានខូចខ្លាំងជាងរថយន្ត MITSUBISHI ហើយក៏បានប៉ះបង្គោល ភ្លើង១ដើម បានទ្រេតស្ទើរតែបាក់ថែមទៀត។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តរថយន្តទាំងពីរគ្រឿង បានបើកបរធ្វើដំណើរស្របគ្នាក្នុងទិសដៅ ពីត្បូងទៅជើង ដោយរថយន្តម៉ាក MITSUBISHI បើកខាងមុខទន្ទឹមរថយន្តបែនដឹកដី១គ្រឿងផ្សេងទៀត ហើយមិនមានសណ្ដោង កន្ទុយកុងតឺន័រឡើយ។ ចំណែកឯរថយន្ត ម៉ាក HINO មានសណ្ដោងកន្ទុយរ៉ឺម៉ក់ដឹកកុងតឺន័រផង បានបើកបរតាមពីក្រោយរថយន្តបែនដឹកដី ដោយមិនបានមើលឃើញរថយន្ត HINO នៅខាងមុខឡើយ គឺមើលឃើញតែរថយន្តបែនដឹកដីនៅពីមុខខ្លួនតែប៉ុណ្ណោះ។

បន្ទាប់មករថយន្តហ៊ីណូនេះ បានបន្ថែមល្បឿនកាន់តែលឿនជែងខាងឆ្វេងរថយន្តបែនដឹកដី ហើយក៏បានជ្រុលទៅបុកពីក្រោយរថយន្ត ម៉ាក MITSUBISHI ពេញទំហឹងបណ្ដាលឲ្យរេចង្កូតឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ និងបានក្រឡាប់ទាំងកំរោលបោកផ្ទប់បង្គោលភ្លើងស្ទើរតែបាក់តែម្ដង តែមិនបានប៉ះជាមួយរថយន្តដឹកដីឡើយ។ ខណៈនោះអ្នកបើកបរថយន្តដែលក្រឡាប់នេះ បានរងរបួសគួរសមដែរ ប៉ុនែ្តអាចនៅដើរបាន និងបានរត់គេចខ្លួនបាត់ ចំណែកអ្នកបើកបររថយន្ត HINO ក៏បានរត់គេចខ្លួនបាត់ដែរ ហើយរថយន្តទាំង២គ្រឿង បានរងការូចខាតយ៉ាហដំណំ តែរថយន្តដែលក្រឡាប់ខូចខ្លាំងជាង។

បន្ទាប់មកនគរបាលចរាចរខណ្ឌពោធិ៍សែនជ័ បានចុះធ្វើការវាស់វែងនាំយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុករង់ចាំការដោះស្រាយគ្នា៕

រថយន្តកុងតឺន័រ២គ្រឿង បុកគ្នាពេញទំហឹងនៅមុខផែស្ងួតតេងឡាយ ខណ្ឌពោធិ៍សែនជ័យ
រថយន្តម៉ាក HINO សណ្ដោងកន្ទុយកុងតឺន័រ១គ្រឿង បានក្រឡាប់ និងរងការខូចខាតយ៉ាងដំណំ បន្ទាប់ពីបើកបរក្នុងល្បឿនលឿន ហើយបានជ្រុលទៅបុកពីក្រោយ រថយន្ត ម៉ាក MITSUBISHI
ហេតុការណ៍នេះ នៅរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវអូរដឹមកប់ស្រូវ ត្រង់ចំណុចទល់មុខផែស្ងួតតេងឡាយ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
រថយន្តដែលក្រឡាប់នោះម៉ាក HINO ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 3C-2892 ដែលរថយន្តនេះ មានសណ្ដោងកន្ទុយរ៉ឺម៉ក់កុងតឺន័រ បានបុកពីក្រោយរថយន្ត ម៉ាក MITSUBISHI ពណ៌ខៀវពាក់ ស្លាកលេខព្រះសីហនុ 3A-1347
នគរបាលចរាចរខណ្ឌពោធិ៍សែនជ័ បានចុះធ្វើការវាស់វែងនាំយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុករង់ចាំការដោះស្រាយគ្នា

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]