(ភ្នំពេញ)៖ តារាសម្ដែង និងពិធីការិនីពោរពេញដោយវោហារស័ព្ទ ប្រចាំស្ថានីយទូរទស្សន៍ CTN និង MYTV កញ្ញា គង់ វង្សយ៉ាទី ត្រូវបានទស្សនិកជនជាច្រើនលាន់មាត់ថា នាងមានសម្រស់ស្រស់ស្អាត សាច់សខ្ចីដូចបណ្ដូលចេក មុខមាត់សមជានារីខ្មែរពិត ខណៈដែលថ្មីៗនេះ នាងបានថតសំអាងការគ្រងឈុតកូនក្រមុំ ធ្វើឲ្យមានការទាក់ទាញ ចំណាប់អារម្មណ៍ពីសំណាក់ទស្សនិក ជនយ៉ាងច្រើន។

គង់ វង្សយ៉ាទី គ្រងឈុត​កូនក្រមុំ
ពិធីការិនី គង់ វង្សយ៉ាទី
តារាសម្ដែង និងពិធីការិនីពោរពេញដោយវោហារស័ព្ទ ប្រចាំស្ថានីយទូរទស្សន៍ CTN និង MYTV កញ្ញា គង់ វង្សយ៉ាទី

កញ្ញា គង់ វង្សយ៉ាទី មិនត្រឹមតែមានសម្រស់ស្រស់ស្អាត ពីធម្មជាតិនោះទេ នាងថែមទាំងមានទេពកោសល្យ អាចធ្វើជាពិធីការិនី និងតារាសម្ដែងយ៉ាង មានប្រជាប្រិយភាពទៀតផង។ ជាក់ស្ដែង គ្រប់ខ្សែភាពយន្ដដែលនាងសម្ដែង តែងតែមានទស្សនិកជនជាច្រើន គាំទ្រយ៉ាងលើសលុប។ បើងាកមកមើលការតុបតែងខ្លួន គ្រងឈុតកូនក្រមុំវិញ នាងមានភាពទាក់ទាញមិនធម្មតា ពោលគឺសម្ដែងចេញនូវភាពថ្លៃថ្នូរ សុភាពរាបសារ ទន់ភ្លន់ ស័ក្ដិសមជាសុភាពនារីខ្មែរពិតៗ។

ពិធីការិនី គង់ វង្សយ៉ាទី
គង់ វង្សយ៉ាទី គ្រងឈុត​កូនក្រមុំ
តារាសម្ដែង និងពិធីការិនីពោរពេញដោយវោហារស័ព្ទ ប្រចាំស្ថានីយទូរទស្សន៍ CTN និង MYTV កញ្ញា គង់ វង្សយ៉ាទី

គួរឲ្យដឹងថា បច្ចប្បន្ននេះ កញ្ញា គង់ វង្សយ៉ាទី កំពុងតែមានភាពមមាញឹក ក្នុងអាជីពជាអ្នកសិល្បៈ ដោយនាងកំពុងតែថតរឿងមួយចំនួនទៀតផង។

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ វង្សយ៉ាទី