អាមេរិក៖ កំពូលអ្នកប្រដាល់ស្បែកខ្មៅសញ្ជាតិអាមេរិក Floyd Maywheater មិនទាន់ស្គាល់រសជាតិចាញ់ទេ តាំងពីប្រឡូកក្នុងសង្វៀនប្រដាល់អស់រយៈពេល២១ឆ្នាំកន្លងមកនេះ ដោយប្រកួត៤៩ដង ឈ្នះទាំង៤៩ ហើយត្រូវបានគេរំពឹងថា នឹងផ្តួល Conor McGregor ម្នាក់ទៀតដើម្បីបង្គ្រប់ជ័យជំនះទី៥០របស់ខ្លួន។

ដោយឡែកពាក់ព័ន្ធនឹងប្រវត្តិប្រកួតនេះ ក្រឡេកមកមើលឆ្នាំ១៩៩៦ វិញ ប្រិយមិត្តអាចនឹងភ្ញាក់ផ្អើល ព្រោះតាមការពិត Floyd Maywheather ធ្លាប់ទទួលបរាជ័យមួយលើក ដោយកាលនោះ គឺស្ថិតក្នុងព្រឹត្តការណ៍អូឡាំពិក នៃវិញ្ញាសារប្រដាល់សាកល។ នេះបើយោងតាមសារព័ត៌មានឌែលីម៉ែលបានចុះផ្សាយ។

កាលពី២១ឆ្នាំមុន គឺជាការបរាជ័យលើកចុងក្រោយរបស់ Floyd នៅក្នុងព្រឹត្តការណ៍អូឡាំពិក ដោយអ្នកប្រដាល់រូបនេះទទួលបានត្រឹមមេដាយសំរិទ្ធតែប៉ុណ្ណោះ ស្របពេលដែលដៃគូប្រកួតរបស់ Floyd ឈ្នះដោយការកាត់សេចក្តីរបស់ចៅក្រម។

២១មួយឆ្នាំបន្ទាប់ពីបញ្ចប់ព្រឹត្តការណ៍អូឡាំពិក កំណត់ត្រាប្រកួតរបស់ Floyd ក៏ចាប់ផ្តើមកើតមានឡើង ហើយក៏បន្តរហូតមកទល់បច្ចុប្បន្ន ឈ្នះ៤៩ មិនដែលចាញ់ និងមិនដែលស្មើ។

ចំពោះការប្រកួតបន្ទាប់របស់ Floyd វិញ នឹងត្រូវប៉ះគ្នាជាមួយកំពូលអ្នកប្រយុទ្ធមកពីស្ថាប័ន UFC កីឡាករ Conor McGregor នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ៕ 

ទស្សនាវីដេអូនៅខាងក្រោម៖

តាមពិត Floyd ក៏ធ្លាប់មានប្រវត្តិប្រកួតចាញ់ដែរ
Floyd ប្រកួតចាញ់នៅក្នុងព្រឹត្តការណ៍អូឡាំពិក ឆ្នាំ១៩៩៦
Floyd នៅក្នុងព្រឹត្តការណ៍អូឡាំពិកឆ្នាំ១៩៩៦
កំណត់ត្រាប្រកួតរបស់ Floyd នៅក្នុងព្រឹត្តការណ៍អូឡាំពិកឆ្នាំ១៩៩៦
ការប្រកួតបន្ទាប់របស់ Floyd វិញ នឹងត្រូវប៉ះគ្នាជាមួយកំពូលអ្នកប្រយុទ្ធមកពីស្ថាប័ន UFC កីឡាករ Conor McGregor នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]