អេស្ប៉ាញ៖ ក្រោយជ័យជម្នះចុងក្រោយរបស់អ្នកចាត់ការសញ្ជាតិបារាំងនៅកីឡដ្ឋាន Phillip II កាលពីយប់មិញនេះ លោក Zinedine Zidane បានបង្កើតប្រវត្ដិសាស្រ្ដមួយគឺក្លាយជាគ្រូបង្វឹកទី៤ ដែលជោគជ័យខ្លាំងក្នុងប្រវត្ដិសាស្រ្ដក្រុម Real Madrid។

ក្នុងរយៈពេលមិនដល់២ឆ្នាំផង អតីតប្រធានក្រុមជម្រើសជាតិបារាំង ត្រូវបានក្លិបកត់ត្រាឈ្មោះរបស់លោក ចូលក្នុងបញ្ជីកំណត់ត្រារបស់ក្លិប ក្រោយពីលោកបានជួយឲ្យក្លិបឈ្នះពានរហូតដល់ទៅ៦ ដែលធ្វើឲ្យ Zidane បានក្លាយជាអ្នកចាត់ការទី៤ ជោគជ័យបំផុត នៅក្នុងក្លិបដែលមានមូលដ្ឋាននៅរដ្ឋធានី Madrid ប្រទេសអេស្ប៉ាញ។  

Zidane ក្លាយជាគ្រូបង្វឹកទី៤ ដែលជោគជ័យខ្លាំងនៅ Real Madrid

ជាមួយនឹងការឈ្នះ Champions League ចំនួន២ដង Super Cup ២ដង, La Liga ម្ដង និង Club World Cup ម្តងនោះ ធើ្វឲ្យ Zidane តាមពីក្រោយអតីតអ្នកចាត់ការលោក Vicente del Bosque ត្រឹមពានរង្វាន់១ទៀតប៉ុណ្ណោះ ពោលកាលពីនៅដឹកនាំ លោក Vicente ជួយឲ្យ Real ឈ្នះពានរង្វាន់ចំនួន៧។

គួរបញ្ជាក់ដែរថា អតីតម្ចាស់ជ័យលាភី World Cup រូបនេះ គឺជាគ្រូបង្វឹកទី២ក្នុងប្រវត្ដិសាស្រ្ដ ដែលអាចឈ្នះពានរង្វាន់ Super Cup ២រដូវកាលជាប់គ្នា ខណៈអ្នកចាត់ការដំបូងគេនោះគឺលោក Arrigo Sacchi ដែលធើ្វបានក្នុងឆ្នាំ១៩៩០៕  

លោក Zinedine Zidane
Real Madrid លើកពាន Super Cup យប់មិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]