ថ្នាំអាស្ពីរីន​ (Aspirin) ដែលគ្រប់គ្នាបានស្គាល់ថាជាគ្រាប់ថ្នាំពេទ្យ សម្រាប់បំបាត់ការឈឺចាប់នោះ  ក៏មានប្រសិទ្ធភាពក្នុងការព្យាបាលការកើតមុនលើផ្ទៃមុខផងដែរ តែលើកនេះយើងមិនមែនយកវាមកលេបនោះទេ។ ខាងក្រោមនេះជាវិធីសាស្រ្ត ក្នុងការបង្កើតល្បាយម៉ាស់ថ្នាំអាស្ពីរីន តាមវិធីងាយៗដោយខ្លួនឯង៖

ថ្នាំគ្រាប់អាស្ពីរីនអាចព្យាបាលការកើតមុនបានយ៉ាងមានប្រសិទ្ធភាព

គ្រឿងផ្សំ

- ថ្នាំគ្រាប់អាស្ពីរីន

- ទឹកក្រូចឆ្មាស្រស់ 

- ទឹកឃ្មុំ  ឬ ទឹកដោះគោជូរធម្មជាតិ

វិធីធ្វើ

- កិនគ្រាប់ថ្នាំអាស្ពីរីនឱ្យហ្មត់ក្លាយជាល្បាយម្សៅ

-  លាយជាមួយទឹកក្រូចឆ្មាឱ្យសមល្មមស្មើសាច់ (មិនរាវពេក មិនខាប់ខ្លាំងពេក )

- រួចបន្ថែមទឹកឃ្មុំ  ឬទឹកដោះគោរជូរ ១ ឬ ២ ដំណក់ ដើម្បីបន្ថែមឱ្យល្បាយស្អិតរមួតល្អ ហើយកាន់តែមានប្រសិទ្ធភាពក្នុងការព្យាបាល និងធ្វើឱ្យស្បែកមុខរលោងស្អាត

- រួចយកល្បាយមួយនេះមកលាបត្រង់ចំនុចត្រង់ផ្ទៃមុខកន្លែងដែលកើតមានបញ្ហាមុន រយៈពេល ១០នាទី សឹមលាងសំអាតមុខចេញ ដោយទឹកក្តៅអ៊ុនៗជាការស្រេច។

- អនុវត្តមួយថ្ងៃ ១  ឬ ២ ដង រហូតដល់ជាសះស្បើយ។ 

កិនគ្រាប់ថ្នាំអាស្ពីរីនឱ្យក្លាយជាល្បាយម្សៅ
លាយល្បាយម្សៅអាស្ពីរីនជាមួយក្រូចឆ្មា និងទឹកឃ្មុំ

ល្បាយម៉ាស់ផ្សំពីអាស្ពីរីនមួយប្រភេទនេះ មានគុណប្រយោជន៍យ៉ាងច្រើនដែលអាចជួយព្យាបាលមុនឱ្យជាសះស្បើយ កម្ចាត់មុខដែលក្រហម ប្រឆាំងនិងព្យាបាលការរលាកបានយ៉ាងមានប្រសិទ្ធភាព។

ចំណាំ៖ 

សូមកុំប្រើម៉ាស់ដែលផ្សំពីថ្នាំអាស្ពីរីននេះ ប្រសិនបើអ្នកមានបញ្ហាអាឡែស៊ីទៅនឹងថ្នាំអាស្ពីរីន ឬអាចសាកល្បងប្រើប្រាស់លើដៃ និងលើ_ក របស់អ្នកជាមុនសិនមុននឹងប្រើប្រាស់លើផ្ទៃមុខ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]