បរទេស៖  វាគឺជារឿងធម្មតាហើយដែលអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកធ្លាប់បានធ្វើនោះ គឺការចុចទៅលើការផ្សាយពាណិជ្ជកម្មមួយចំនួនដោយចៃដន្យ។ អ្នកដែលដាក់ផ្សព្វផ្សាយផលិតផល  ឬសេវាកម្មរបស់ខ្លួននៅលើកម្មវិធីហ្វេសប៊ុក ត្រូវបង់ប្រាក់ទៅតាមចំនួនដែលអ្នកប្រើប្រាស់ចុច នៅលើពាណិជ្ជកម្មទាំងនោះ។  ហើយការចុចដោយចៃដន្យនេះ គឺជារឿងធម្មតាសម្រាប់អ្នកប្រើប្រាស់ទូទៅ  ប៉ុន្តែសម្រាប់អ្នកដែលដាក់ផ្សាយពាណិជ្ជកម្មវិញ  វាមិនមែនជារឿងល្អនោះទេ បើសិនអ្នកប្រើប្រាស់ចុចចូលហើយតែប៉ុន្មានវិនាទីរួចចេញមកវិញនោះ។

កន្លែងដែលដាក់់ផ្សាយពាណិជ្ជកម្មនៅលើកម្មវិធីហ្វេសប៊ុក
កន្លែងដែលដាក់់ផ្សាយពាណិជ្ជកម្មនៅលើកម្មវិធីហ្វេសប៊ុក
ការផ្សាយពាណិជ្ជកម្មនៅលើកម្មវិធីហ្វេសប៊ុក

ក្នុងពេលថ្មីៗនេះលោក Brett Vogel ដែលជាប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុនហ្វេសប៊ុកបាននិយាយថា  កម្មវិធីហ្វេសប៊ុកនឹងមិនបូកបញ្ចូលទិន្នន័យទាំងឡាយណាដែលជាការចុចដោយអចេតនារបស់អ្នកប្រើប្រាស់ទេ។  ការចុចដោយអចេតនានេះអាចកំណត់បាន បើសិនជាអ្នកប្រើប្រាស់ធ្វើការចេញមកក្រៅវិញពីការផ្សាយពាណិជ្ជកម្មទាំងនោះក្នុងរយៈពេល ២វិនាទីឬក៏លឿនជាងនេះ។

ការរកប្រាក់ពីការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនហ្វេសប៊ុកពីឆ្នាំ ២០០៩ ដល់ ២០១៥ (គិតជាពាន់លានដុល្លារ)

លោក Vogel  បានបន្ថែមថា ការធ្វើបែបនេះនឹងមិនធ្វើឲ្យមានផលប៉ះពាល់ដល់ក្រុមហ៊ុនរបស់ខ្លួនឡើយ  ពីព្រោះការផ្សាយពាណិជ្ជកម្មរបស់ពួកគេ មិនមែនពឹងផ្អែកទៅលើការចូលមើលពាណិជ្ជកម្មដោយចៃដន្យទេ។  គាត់បានប្រាប់ទៀតថា ការធ្វើបែបនេះគឺដើម្បីរក្សាផលប្រយោជន៍ដល់ភាគីទាំងសងខាង។ ហើយក្រុមហ៊ុនហ្វេសប៊ុកក៏កំពុងធ្វើការកែលម្អ និងបន្ថែមលក្ខណៈពិសេសមួយចំនួនទៀត ទៅលើការផ្សាយពាណិជ្ជកម្ម្មនៅលើកម្មវិធីរបស់ខ្លួន។

ការប្រកាសរបស់ក្រុមហ៊ុនហ្វេសប៊ុក បានធ្វើឲ្យអ្នកផ្សព្វផ្សាយពាណិជ្ជកម្ម លែងមានការព្រួយបារម្ភពីការបង់ប្រាក់ សម្រាប់ការចុចទៅលើការផ្សាយពាណិជ្ជកម្មរបស់គេដោយចៃដន្យទៀតហើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]