ភ្នំពេញ៖ តារាសម្ដែង និងជាពិធីការិនី វ័យក្មេងសម្លេងពិរោះ សុខ សោម៉ាវត្តី កសាងភាពល្បីរបស់ខ្លួន តាមការសម្ដែងភាពយន្តជាច្រើនរាប់មិនអស់។
ចំពោះស្រីស្រស់រូបនេះ ភាគច្រើនតែងតែ សម្ដែងជាតួអង្គបែបគួរឲ្យស្រលាញ់ ដែលមិនខុសពីចរិតខាងក្រៅរបស់នាងប៉ុន្មានឡើយ។
យប់មិញនេះដែរ ពិធីការិនីឆ្នើមរូបនេះ បានបង្ហោះវីដេអូខ្លីមួយ ដែលបញ្ជាក់ពីអារម្មណ៍រំភើបយ៉ាងខ្លាំង ជាមួយមិត្តរួមការងារ ដែលបានធ្វើខួបកំណើតជូននាង ទាំងមិនបានដឹងខ្លួនអ្វីបន្តិចសោះ។
ទើបតែបើកទ្វារ បម្រុងដើរចេញពីបន្ទប់ទឹក មានគេយកនំខេកមកបែបនេះ បើ សោម៉ាវត្តី មិនភ្ញាក់ផ្អើលទើបជារឿងគួរឲ្យចម្លែក៕
ចង់ដឹងពិធីការិនីរូបស្រស់នេះ រំភើបយ៉ាងណា? តោះទស្សនាវីដេអូទាំងអស់គ្នា!
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]