ភ្នំពេញ៖ លោក ងួន ចាន់ដេវីត តារាចម្រៀងវ័យក្មេង និយមច្រៀងបទញាក់កន្ត្រាក់អារម្មណ៍ បច្ចុប្បន្នកំពុងតែមានភាពលេចធ្លោយ៉ាងខ្លាំង នៅក្នុងវិស័យសិល្បៈ ជាពិសេសគឺនៅក្នុងស្រទាប់មិត្តយុវវ័យ។

ហើយលោក ងួន ចាន់ដេវីត ក៏ត្រូវបានអ្នកគាំទ្រជាច្រើន ចាត់ទុកថាតារាប្រុសមួយដួង ដែលនិយមមានស្ទាយនៃការតុបតែងខ្លួន ទៅតាមបែបតារាចម្រៀង K-POP របស់កូរ៉េដ៏ល្បីល្បាញលោក G-Dragon ផងដែរ។

ចំណែកឯបទចម្រៀងភាគច្រើន ដែលចេញច្រៀងនៅលើឆាក និងបទរបស់លោកផ្ទាល់គឺជាបទញាក់ មានការរ៉េប និងបទភ្លេង Hip Hop ស្ទើរតែគ្រប់បទ។

ប៉ុន្តែកាលពីយប់មិញនេះ នៅលើឆាករបស់ទូរទស្សន៍រស្មីហង្សមាស តារាចម្រៀងលោក ងួន ចាន់ដេវីត បានបកស្រាយបទចម្រៀងមនោសញ្ចេតនា ព្រមទាំងបានបង្ហាញនូវស្ទាយនៃការតុបតែងខ្លួនថ្មី បែបសុភាពវិញម្តង។

មើលទៅប្លែកម្យ៉ាងដែរ ព្រោះធ្លាប់តែឃើញតារាចម្រៀងរូបនេះ លេងស្ទាយខ្លួនបែបតារាចម្រៀងកូរ៉េ តែពេលនេះបានប្តូរមកតាមបែបសុភាព ហើយថែមទាំងច្រៀងបទមនោសញ្ចេតនាទៀត ធ្វើឱ្យអ្នកគាំទ្រសរសើរថាសង្ហាជាងមុនផងដែរ៕ 

ទស្សនាវីដេអូខាងក្រោម ទាំងអស់គ្នា៖

តារាចម្រៀងលោក ងួន ចាន់ដេវីត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត