បរទេស៖ លោក Jose Mourinho ដែលជាគ្រូបង្វឹករបស់ក្រុមបិសាចក្រហម Manchester United ធ្លាប់មានមហិច្ឆតា ចង់បានខ្សែប្រយុទ្ធស្លាបស្តាំ Gareth Bale ចូលរួមជាមួយក្លិប ហើយជាក់ស្តែងកាលពីថ្ងៃច័ន្ទកន្លងទៅមុនការប្រកួត UEFA Super Cup បានចាប់ផ្តើម គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះបាននិយាយថា «បើសិនជា Bale ចូលលេង ហើយរូបគេស្ថិតក្នុងគម្រោងរបស់គ្រូបង្វឹក ក៏ដូចជាគម្រោងរបស់ក្លិប Real Madrid ជាពិសេសគឺរូបគេពិតជាចង់បន្ដនៅក្លិបទៀតនោះ យើងមិនដែលគិតថាយើងអាចមានលទ្ធភាពនឹងចុះកុងត្រាជាមួយគេឡើយ»

«ប៉ុន្តែបើសិនជា គេមិនស្ថិតក្នុងគម្រោងរបស់ក្លិប ហើយអ្វីៗពិតជាប្រាកដមែននោះ Gareth Bale នឹងអាចចាកចេញពី Real Madrid។ ខ្ញុំនឹងរង់ចាំគេ ហើយនឹងប្រជែងជាមួយគ្រូបង្វឹកដ៏ទៃដែលព្យាយាមចង់ទិញរូបគេ។ ប៉ុន្តែបើសិនជាគេចូលលេងនោះ មានន័យថាក្លិបនៅតែចង់ឲ្យគេបន្ដដដែល»

យ៉ាងណាមិញ ក្នុងប្រកួតដណ្តើមពានរង្វាន់ Super Cup កាលពីយប់មិញនេះ ខ្សែប្រយុទ្ធឆ្នើម Bale បានចូលលេងជម្រើសដំបូង និងជួយ Real Madrid ឈ្នះក្រុមបិសាចក្រហម Manchester United ក្នុងលទ្ធផល ២-១ ធ្វើឲ្យលោក Jose Mourinho បាត់បង់ក្តីសង្ឃឹមក្នុងការនាំយកកីឡាករូបនេះមកកាន់កីឡដ្ឋាន Old Trafford។

ក្រោយប្រកួតចាញ់យប់មិញ Mourinho បាននិយាយប្រាប់ BT Sports ថា «ពេលនេះខ្ញុំបានគិតច្បាស់ហើយថា Real នៅតែត្រូវការគេ គ្រូបង្វឹកក៏នៅតែត្រូវការគេ ហើយ Bale ផ្ទាល់ក៏ចង់បន្តជាមួយក្លិប។ ដូច្នេះសម្រាប់ខ្ញុំ គឺអ្វីៗបញ្ចប់ត្រឹមនេះហើយ គ្រប់គ្នាដឹងហើយថា Bale នឹងនៅបន្តជាមួយ Real Madrid» ៕ 

បំណងចង់បាន Bale របស់​ Jose Mourinho ត្រូវបានបញ្ចប់
Bale ចូលលេងជម្រើសដំបូងកាលពីយប់មិញ
Real Madrid លើកពាន UEFA Super Cup ជាលើកទី៤

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]