បារាំង៖ សហព័ន្ធបាល់ទាត់អេស្ប៉ាញ La Liga នៅតែបន្ដរារាំង មិនទាន់ចេញលិខិតបញ្ជាក់ការផ្ទេររបស់ខែ្សប្រយុទ្ធឆ្នើម Neymar ទៅកាន់ក្លិបអ្នកមានបារាំង Paris Saint-Germian ទោះជាការផ្ទេររបស់កីឡាករជម្រើសជាតិប្រេស៊ីលនេះ ត្រូវបានប្រព្រឹត្ដឡើងជាផ្លូវការក្នុងតម្លៃ ១៩៨លានផោន (២៥៦លានដុល្លារ) ហើយក៏ដោយ។

Neymar ត្រូវការលិខិតបញ្ជាក់អំពីការផ្ទេររបស់គេពីក្របខណ្ឌ La Liga ទៅកាន់លីកកំពូលបារាំង នេះបើយោងតាមកាសែត Le Parisien បានចុះផ្សាយ ហើយរហូតមកដល់ពេលនេះ គឺរូបគេមិនទាន់បានទទួលលិខិតនោះនៅឡើយទេ។  

Neymar អាចមិនបានចូលលេងប្រកួតដំបូងឲ្យ PSG នៅសប្ដាហ៍នេះទៀត

គួរបញ្ជាក់ដែរថា បើសិនពុំមានលិខិតនោះទេ ក្រុម PSG មិនទាន់អាចចុះឈ្មោះកីឡាករ លេងក្នុងលីក League 1 បានទេ ពោលគឺមិនអាចលេងតែម្ដង។

Neymar ដែលបានក្លាយជាកីឡាករមានតម្លៃថៃ្លជាងគេបង្អស់នោះ បានខកខានមួយប្រកួតហើយ កាលពីថៃ្ងសៅរ៍សប្ដាហ៍មុន ពេលដែល PSG យកឈ្នះក្រុម Amiens ដោយលទ្ធផល ២-០ ក្នុងការប្រកួតបើកឆាក League 1។

អតីតកីឡាកររបស់ Barcelona អាចលេងការប្រកួតក្នុងសប្ដាហ៍នេះបានទល់នឹង Guingamp លុះត្រាតែកីឡាកររូបនេះ មានលិខិតបញ្ជាក់ពីលីកកំពូលអេស្ប៉ាញ ត្រឹមថៃ្ងព្រហស្បតិ៍នេះ៕

Neymar អង្គុយមើលការប្រកួតពេល PSG ឈ្នះ Amiens ដោយលទ្ធផល ២-០
Neymar បង្ហាញខ្លួនជាផ្លូវការណ៍ឲ្យ PSG កាលពីសប្ដាហ៍មុន

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]