ភ្នំពេញ៖ កំពូលតារាចម្រៀងស្រី អ្នកនាង ពេជ្រ សោភា កំពុងតែឡើងកូដយ៉ាងខ្លាំង នាពេលបច្ចុប្បន្ននេះ ដោយឧស្សាហ៍ឃើញនាង ឡើងច្រៀងលើឆាក ស្ទើរតែជារៀងរាល់ថ្ងៃ។

បើទោះបីជា ជីវិតរបស់តារាស្រីរូបនេះ  មានការរវល់ និងហត់នឿយប៉ុណ្ណាក៏ដោយ ក៏នាង នៅតែខ្វល់ខ្វាយ និង យកចិត្តទុកដាក់ លើក្រុមគ្រួសាររបស់នាងដដែល ដែលជារឿយៗ នាងតែងបង្ហាញក្តីស្រលាញ់ និងជូនកាដូ ដ៏មានតម្លៃទៅកាន់ពួកគេ។

ជាពិសេស កាលពីយប់មិញ អ្នកនាង ពេជ្រ សោភា បានធ្វើឲ្យ ក្មួយស្រី រំភើបដល់ថ្នាក់ហូរទឹកភ្នែក ដោយសារតែ នាង បានទិញម៉ូតូម៉ាកScoopy ស៊េរីថ្មី ជាកាដូលើកទឹកចិត្ត ក្រោយពេលបញ្ចប់ការប្រលងថ្នាក់ទី៩ ហើយកាដូនេះ បើទោះបី ជាក្មួយស្រីរបស់នាង ជាប់ ឬធ្លាក់ ក៏មិនមានបញ្ហា៕

អ្នកណាមិនរំភើប បើមានអ្នកមីង ជូនកាដូជាម៉ូតូទំនើបម្លឹងៗនោះ!

ចង់ដឹងយ៉ាងណា ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា