បរទេស៖ ការប្រកួតដណ្ដើមពានរង្វាន់ Super Cup រវាងក្រុមអធិរាជស Real Madrid ទល់នឹងក្រុមបិសាចក្រហម Manchester United បានបញ្ចប់ទៅដោយលទ្ធផល Real យកឈ្នះ Man Utd ២-១ លើកពាន Super Cup ជាលើកទី៤ ក្នុងប្រវត្ដិសាស្រ្ដរបស់ក្លិប។

បើកឆាកក្នុងតង់ទី១ នាទី២៤ ខែ្សបម្រើ Casemiro ស៊ុតគ្រាប់ទីមួយ ឲ្យ Real ខណៈតង់ទី២ នាទី៥៤ Isco ស៊ុតបន្ថែមគ្រាប់ទីពីរ ធើ្វឲ្យ Real Madrid នាំមុខ ២-០។ ទោះជាយ៉ាងណា Man Utd បានសម្រុករហូតខែ្សប្រយុទ្ធចំណូលថ្មី Lukaku អាចស៊ុតបានតាមមួយគ្រាប់វិញ តែនៅមិនគ្រប់គ្រាន់ដើម្បីតាមស្មើក្រុមមកពីអេស្ប៉ាញឡើយ ហើយលទ្ធផលក៏បន្តរហូតដល់ចប់៩០នាទី។

Real Madrid បានក្លាយជាក្រុមបាល់ទាត់ទី២ប្រចាំតំបន់អឺរ៉ុប ដែលអាចឈ្នះពានរង្វាន់ UEFA Super Cup ២លើកជាប់គ្នា ចាប់តាំងពីឆ្នាំ១៩៩០ មកដែលធ្វើបានដោយក្រុម AC Milan៕ 

Real Madrid លើកពានយប់មិញ
Casemiro ស៊ុតគ្រាប់ដំបូងឲ្យ Real
Isco ស៊ុតគ្រាប់ទី២
Lukaku ស៊ុតគ្រាប់ឲ្យ Man Utd
សកម្មភាពការប្រកួត
សកម្មភាពការប្រកួត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]