បាត់ដំបងៈ កម្លាំងនគរបាល ការិយាល័យព្រហ្ម ទណ្ឌកំរិត ស្រាល បានឃាត់ខ្លួនចោរ លួចម៉ូតូមិត្តភក្តិ យកទៅលក់បានលុយទិញម៉ូតូថែម១គ្រឿង ទៀតកាលពីវេលាម៉ោង ១០និង០៥នាទីព្រឹក ថ្ងៃទី១ ខែមីនា ឆ្នាំ២០១២ នៅស្តង់លក់ម៉ូតូ ១កន្លែង។ ក្រោយពីមិត្តភក្តិ ដឹងរួចបានប្តឹងសមត្ថកិច្ច ឲ្យជួយស្រាវជ្រាវហើយចាប់ខ្លួន កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១២ នៅចំណុចតាមដងផ្លូវសាធារណៈ ស្ថិតក្នុងភូមិរំចេក២សង្កាត់រតនៈ ក្រុងបាត់ដំបងហើយ។ នាំយកមកសាកសួរនៅស្នងការនគរបាលខេត្ត និងបានកសាងសំណុំរឿងបញ្ជូនខ្លួន ជនសង្ស័យនិងវត្ថុតាង ទៅតុលាការខេត្តដើម្បីចាត់ការបន្ត។

លោកវរសេនីយ៌ត្រី មៀន ឡាយ នាយការិយាល័យព្រហ្មទណ្ឌកំរិត ស្រាលខេត្តបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ នួន វិបុល ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិរំចេក២ សង្កាត់រតនៈ ក្រុងបាត់ដំបង។ ចំណែកជនរងគ្រោះមានឈ្មោះ យន សុធារៈ ភេទប្រុសអាយុ២០ឆ្នាំ បច្ចុប្បន្នមកស្នាក់នៅ ផ្ទះជួល ដើម្បីរៀនសូត្រ នៅបាត់ដំបង។

លោកវរសេនីយ៌ត្រី មៀន ឡាយ បន្តថាក្រោយពីបានទទួល ពាក្យបណ្តឹងពី ជនរងគ្រោះ ហើយកម្លាំងជំនាញបានចុះធ្វើការស្រាវជ្រាវ ឈានទៅធ្វើការឃាត់ ខ្លួនជនសង្ស័យម្នាក់ ដែលបានលួចម៉ូតូមិត្តភ័ក្តម៉ាកស្កូពី ពណ៌ក្រហម លាយស ស៊េរី ២០១២ យកទៅលក់នៅស្តង់មួយកន្លែង បានលុយចំនួន ១.៩០០ដុល្លារ ហើយយក លុយពីការលក់ម៉ូតូនេះ ទៅទិញម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ មួយគ្រឿងទៀតធ្វើមិនដឹង។ ក្រោយឃាត់ខ្លួនកម្លាំងបាននាំខ្លួនមកការិយាល័យជំនាញធ្វើការសាកសួរ។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនមិត្តភ័ក្តបានស្គាល់ និងធ្លាប់រៀនជាមួយ គ្នាកន្លង មកហើយធ្លាប់ខ្ចីម៉ូតូនេះ បានជាច្រើនលើកមកដែរ។ លុះដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១២ ខ្លួនបានលួចចម្លងសោរម៉ូតូ ដែលខ្លួនធ្លាប់ខ្ចីនេះទុកជាស្រេច។ លុះដល់វេលាស្ងាត់ខ្លួន បានធ្វើសកម្មភាពលួចម៉ូតូនេះ ជិះយកទៅលក់ឲ្យគេបាន ក្នុងតម្លៃ១.៩០០ដុល្លារ ហើយបានយកលុយនេះទៅទិញម៉ូតូ ម៉ាកហុងដាឌ្រីម សេ១២៥ស៊េរី ឆ្នាំ២០១២ មួយគ្រឿងទៀត ដើម្បីបង្វែដានមិត្តភក្តិរបស់ខ្លួន។ លុះដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១២ ក៏ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានតែម្តង។

លោកវរសេនីយ៌ត្រី មៀន ឡាយ បានបញ្ជាក់ថាយោងតាមពាក្យបណ្តឹង របស់ជនរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យ រួចមកលោកបានបញ្ជាឲ្យ កម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ ទៅតុលាការខេត្ត ដើម្បីចាត់ការតាម ផ្លូវច្បាប់។ ចំណែកម៉ូតូម៉ាកស្កូពី១គ្រឿង ដែលសមត្ថកិច្ចរឹបអូសត្រូវបានសមត្ថកិច្ច ប្រគល់ម្ចាស់ដើមវិញ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]