ថៃ៖  គ្រូបង្រៀនស្រីម្នាក់ ត្រូវបានខាងវិទ្យាល័យមួយកន្លែងក្នុងប្រទេសថៃ សម្រេចបញ្ឈប់ពីការងារភ្លាមៗ ក្រោយបែកធ្លាយវីដេអូឃ្លីប នៃការដាក់ទារុណកម្មលើសិស្សខ្លួនឯង ឲ្យអង្គុយទូលស្បែកជើង នៅចំណោមមុខសិស្សជាច្រើន ដ៏សែនអាម៉ាសបំផុត។

ប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃសុក្រ ទី៤ សីហា ឆ្នាំ២០១៧កន្លងទៅ នៅវិទ្យាល័យ Thung Thueng Ying Pattana ស្ថិតនៅភាគខាងជើងខេត្ត Ubon Ratchathani ប្រទសថៃ។ ក្រោយវីដេអូឃ្លីប ត្រូវបានបង្ហោះចែកចាយ និងមានអ្នកចុចមើលរហូតដល់ជាង ១លានដងរួចមក បានរងការរិះគន់ និងវាយតម្លៃយ៉ាងខ្លាំង ពីសំណាក់ប្រជាជនថៃភាគច្រើន ទៅលើទង្វើមិនគួរគប្បីរបស់គ្រូស្រីរូបនេះ។

ចំពោះមូលហេតុដែលគ្រូស្រីខាងលើ សម្រេចចិត្តហ៊ានដាក់ទារុណកម្មលើសិស្សរបស់ខ្លួន ដោយសារខឹងនឹងសិស្សមិនបានដោះស្បែកជើងចេញ ពេលចូលក្នុងថ្នាក់រៀន។

គ្រូបង្រៀនស្រីម្នាក់ ត្រូវបានខាងវិទ្យាល័យមួយកន្លែង ក្នុងប្រទេសថៃ សម្រេចបញ្ឈប់ពីការងារភ្លាមៗ ក្រោយបែកធ្លាយវីដេអូឃ្លីប នៃការដាក់ទារុណកម្មលើសិស្សខ្លួនឯង ឲ្យអង្គុយទូលស្បែកជើង នៅចំណោមមុខសិស្សជាច្រើន ដ៏សែនអាម៉ាសបំផុត ដោយសារតែមូលហេតុមួយ

លោក Adul Kongthong នាយការិយាល័យនៃមន្ទីរអប់រំស្រុក បានមានប្រសាសន៍ឲ្យដឹងថា គ្រូបង្រៀនខាងលើសុំមិនបញ្ចេញឈ្មោះ ពិតជាទទួលស្គាល់នូវអ្វីដែលបានកើតឡើង ដូចការលេចឭយ៉ាងពិតប្រាកដមែន។

លោក Kongthong បន្តថា នៅថ្ងៃកើតហេតុ គ្រូស្រីរូបនេះបានឲ្យសិស្សប្រុសម្នាក់ កាន់ស្បែកជើងកីឡា និងញាត់ចូលក្នុងមាត់ខ្លួនឯង ប៉ុន្តែត្រូវសិស្សប្រុសនោះបដិសេធមិនព្រមធ្វើតាម  ទើបអ្នកគ្រូខាងលើ ឲ្យសិស្សប្រុសនោះលុតជង្គង់ ហើយគាត់ក៏បានដើរទៅលើកស្បែកជើងដាក់លើក្បាលរបស់គេ និងឲ្យសំពះស្បែកជើង។ លោកថានេះ ជាសកម្មភាពដ៏ខុសឆ្គងបំផុត ដែលគ្រប់គ្នាមិនអាចទទួលយកបានទាល់តែសោះ ជាពិសេសអ្នកដែលមានវិជ្ជាជីវៈជាគ្រូបង្រៀនតែម្តង។  ព្រោះគ្រូបង្រៀនត្រូវតែជាបុគ្គល ដែលប្រកបដោយក្រមសីលធម៌ល្អបំផុត។

លោក Kongthong ឲ្យដឹងបន្ថែមថា បច្ចុប្បន្នគ្រូបង្រៀនស្រីខាងលើនេះ បានទទួលរងការរិះគន់ និងមើលងាយយ៉ាងខ្លាំងពីសង្គម។   អ្វីដែលលោកបានដឹង អ្នកគ្រូទំនងជាមានភាពតានតឹង និងស្មុគស្មាញច្រើនក្នុងអារម្មណ៍  ព្រោះថាគាត់ក៏មិនសូវបានគេងគ្រប់គ្រាន់ដែរ។  លើសពីនេះអ្នកគ្រូរូបនេះ ថែមទាំងមានជំងឺទឹកនោមផ្អែមប្រចាំខ្លួនទៀត ជាហេតុបង្កឲ្យសម្ពាធឈាមក្នុងខ្លួនរបស់គាត់កើនឡើង ទើបបណ្តាលឲ្យគាត់ឆាប់ខឹងឆេវឆាវ រហូតដល់កើតមានករណីបែបនេះឡើងតែម្តង ៕ 

ទស្សនាវីដអូខាងក្រោម៖  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]