ភ្នំពេញ៖ ខ្សែបម្រើការពាររបស់ក្រុមជម្រើសជាតិ ធារី ចន្ថាប៊ីន បានតំណងឲ្យកម្ពុជា គឺជាកីឡាករលេចធ្លោម្នាក់ក្នុងចំនោមកីឡាករទាំង១០នាក់ នៅក្នុងបណ្តាប្រទេសមកពីតំបន់អាស៊ាន។ នេះបើយោងតាមវីដេអូដែលបានបង្ហោះដោយសារព័ត៌មាន Fox Sports ប៉ុន្មានម៉ោងមុននេះ។

ធារី ចន្ថាប៊ីន បានមានឈ្មោះក្នុងវីដេអូ រួមជាមួយកីឡាករផ្សេងៗទៀតដូចជា Irfan Bachdim (ឥណ្ឌូនេស៊ី) , Tristan Do (ថៃ), Luong Xuan Truong (វៀតណាម), Hassan Sunny (សឹង្ហបុរី), Matthew Davies (ម៉ាឡេស៊ី), Phil Younghusband (ហ្វីលីពីន), Than Paing (មីយ៉ាន់ម៉ា), Phathana Phommathep (ឡាវ) និង Faiq Jefri Bolkiah (ប្រុយណេ) ។

បើតាមប្រភពបានឲ្យដឹងថា ក្រៅពីកីឡាករលេចធ្លោទាំង១០រូបនេះ ក៏មានកីឡាករដែលមានសមត្ថភាពជាច្រើនផ្សេងទៀតផងដែរនៅក្នុងតំបន់អាស៊ាន។

គួរបញ្ជាក់ថា ធារី ចន្ថាប៊ីន បច្ចុប្បន្នកំពុងប្រកបអាជីពលេងនៅក្នុងក្លិបអគ្គិសនីកម្ពុជា ក្នុងល័ក្ខខណ្ឌខ្ចីជើងពីក្លិប Krabi FC នៅក្នុងលីកលំដាប់ទីពីរប្រទេសថៃ៕ 

ធារី ចន្ថាប៊ីន តំណាងឲ្យកម្ពុជា ជាកីឡាករលេចធ្លោម្នាក់ក្នុងចំនោមប្រទេសនៃតំបន់អាស៊ានទាំង១០
ធារី ចន្ថាប៊ីន តំណាងឲ្យកម្ពុជា ជាកីឡាករលេចធ្លោម្នាក់ក្នុងចំនោមប្រទេសនៃតំបន់អាស៊ានទាំង១០
សកម្មភាពហ្វឹកហាត់របស់ ធារី ចន្ថាប៊ីន ក្នុងក្លិបអគ្គិសនីកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]