បរទេស៖ អំឡុងពេលដែលក្រុមអធិរាជស Real Madrid កំពុងរៀបចំទម្រង់លេងដើម្បីប្រកួតទល់នឹងក្រុមបិសាចក្រហម Manchester United ក្នុងការដណ្ដើមពានរង្វាន់ Super Cup នារាត្រីនេះ គ្រូបង្វឹកសញ្ជាតិបារាំង លោក Zinedine Zidane ក៏បានបង្ហើបពីមូលហេតុដែលលោកបញ្ចូលឈ្មោះ Cristiano Ronaldo ក្នុងបញ្ជីកីឡាករត្រៀមប៉ះ Man Utd ផងដែរ។

ការបញ្ចូលឈ្មោះរបស់ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ របស់ Real ត្រៀមប្រកួតយប់នេះ ពិតជាធើ្វឲ្យមានការភ្ញាក់ផ្អើល ត្បិតកីឡាករកូន៣រូបនេះ ពុំមានវត្ដមានក្នុងការប្រកួត pre-season កន្លងមក សូម្បីតែមួយប្រកួត។

Ronaldo មានឈ្មោះលេងក្នុងយប់នេះ ទល់នឹង Man Utd

ថ្លែងក្នុងសន្និសីទសារព័ត៌មាន Zidane និយាយថា៖ «អ្វីដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍ជាងគេនោះគឺ Ronaldo មានលក្ខណៈគ្រប់គ្រាន់ ដូចថ្ងៃប្រកួត Champions League ចឹង។ ពេល Ronaldo ចាប់ផ្ដើមជាមួយពួកយើងគឺមានន័យខ្លាំងណាស់ ហើយវាក៏មានន័យថា គេក៏ត្រៀមខ្លួនរួចរាល់ដើម្បីលេងយប់នេះដែរ យ៉ាងណាក្ដីពួកយើងចាំមើលទាំងអស់គ្នា»៕

ក្រុមអធិរាជស Real Madrid ដែលជាម្ចាស់ជើងឯក Champions League នឹងត្រូវតទល់ជាមួយក្រុមបិសាចក្រហម Manchester United ដែលជាម្ចាស់ជើងឯក Europa League ដើម្បីដណ្ដើមពានរង្វាន់ Super Cup ក្នុងយប់នេះ វេលាម៉ោង ១:៤៥នាទីរំលងអាធ្រាត៕

Ronaldo និង Zidane

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]