Cellcard បានធ្វើការស្រង់មតិ ទាក់ទងសេវា ប្រព័ន្ធអ៊ិនធឺណេត បន្ទាប់ពីមានព្រឹត្តិការណ៍វិដេអូ កាច់ស៊ីមកាត របស់ក្រុមហ៊ុន Smart ហើយ Khmerload បានផ្សាយព័តមាននេះ ក្នុងអត្ថបទ កាច់ស៊ីម Smart ចោលព្រោះ Internet Disconnect រហូត ល្បីពេញ Facebook។ អត្ថបទនេះ ត្រូវបានគេអានច្រើនជាងគេ នៅថ្ងៃនេះ ក្នុងគេហទំព័រ Khmerload ដែលជាគេហទំព័រលេខ១ នៅប្រទេសកម្ពុជា ដែលមានអ្នកអានជាប្រចាំ ដល់ទៅជាង១លាននាក់។ នៅម៉ោង៥ ល្ងាច ថ្ងៃ ២២ ខែតុលា ឆ្នាំ ២០១២ Cellcard Facebook Fan Page បានធ្វើការស្រង់មតិ ដោយសួរអតិថិជន ពីសេវា ប្រព័ន្ធអ៊ិនធឺណេតរបស់ខ្លួន ជាភាសាអង់គ្លេសដូចខាងក្រោម។

អ្នកលេង Facebook មួយចំនួនបាន Comment ថាពួកគាត់ចង់ផ្តូរមកប្រើសេវាCellcard។

 

Khmerload ក៏បានទទួល Email ជាច្រើនពីអ្នកអានគេហទំព័រ Khmerload ដែលគាត់បានអរគុណ Khmerload ក្នុងការផ្សព្វផ្សាយព័តមាន ទាក់ទងសេវាកម្ម ប្រព័ន្ធអ៊ិនធឺណេត របស់ក្រុមហ៊ុនទូរស័ព្ទ និងបានជួយអោយក្រុមហ៊ុនសេវាទូរស័ព្ទ យកចិត្តទុកដាក់ទៅលើសេវាកម្មរបស់ពួកគេជាងមុន។ ពួកគាត់ក៏បាននិយាយថា សេវា ប្រព័ន្ធអ៊ិនធឺណេត របស់ Smart Mobile មានលក្ខណះ ប្រសើរជាងមុន នៅថ្ងៃនេះ តែគាត់សង្ឃឹមថា Smart Mobile នឹងព្យាយាមធ្វើអោយប្រសើរឡើងជាងនេះទៀត។ ប្រិយមិត្ត Khmerload បាននិយាយថា មូលហេតុដែល គាត់ប្រើសេវា Internet របស់ Smart Mobile ព្រោះវា ធូរថ្លៃច្រើន តែពួកគាត់ ក៏គួរតែទទួលបានសេវាកម្មមួយដែលមាន គុណភាពនិងល្បឿនសមរម្យដែរ។ ពួកគាត់សំនូមពរ អោយអ្នកបម្រើសេវាកម្ម របស់ Smart បម្រើសេវាកម្មអោយបានដឹតដល់ជាងមុន ជាពិសេសការប្រើពាក្យពេជទៅលើអតិជន និងឆ្លើយសំនួរអតិថិជន ដោយភាពស្មោះត្រង់ និងអោយបានក្បោះក្បាយ។

នៅព្រឹក ថ្ងៃ ២២ ខែតុលា ឆ្នាំ ២០១២ ក្រុមហ៊ុន Smart Mobile បានសុំទោសជាសាធារណៈ លើ Fan Page ខ្លួន ចំពោះការរអាក់រអួល ប្រព័ន្ធអ៊ិនធឺណេត របស់ខ្លួននៅពេលថ្មីៗ នេះ។ 

តែការសុំទោសនេះ ក៏បានក្រុមហ៊ុន Smart លុបចោលទៅវិញលើ Fan Page របស់ខ្លួន ប្រហែលដោយសារមានការរិះគន់ច្រើនពេក ជាពិសេស ការសុំទោសជាភាសារអង់គ្លេស ចំណែកអ្នកប្រើប្រព័ន្ឋភាគច្រើន ជាជនជាតិខ្មែរ។ Khmerload នឹងតាមដានរឿនេះ បន្តទៀត។ ប្រិយមិត្តក៏អាចទាក់ទង ខ្មែរឡូត តាមរយះ [email protected] ។

ទីបំផុត Smart Mobile ចេញសេចក្តីប្រកាស សូមអភ័យទោសជាភាសាខ្មែរហើយ

 

ដោយ Vic

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]