ភ្នំពេញ៖ តារាចម្រៀងស្រី អ្នកនាង យក់ ថិតរដ្ឋា កំពុងតែទទួលបានប្រជាប្រិយភាពខ្លាំង តាមរយៈបទចម្រៀងពិរោះៗរបស់ខ្លួនជាច្រើនបទ។

លើសពីនេះម្ចាស់បទ «ស្មោះក៏បង ក្បត់ក៏បង» រូបនេះ ក៏តែងបង្ហាញរូបភាព និងស្ទីលប្លែកៗស្រស់ស្អាតជាច្រើន ដើម្បីផ្សព្វផ្សាយចម្រៀងថ្មីៗផងដែរ។

ប៉ុន្ដែប្រិយមិត្តមានដឹងទេថា ទម្រាំបានរូបភាពស្អាតៗទាំងនេះ យក់ ថិតរដ្ឋា ប្រឹងអស់ហើយ មិនថាការលេងទឹកមុខ ឬរកនឹកស្ទីលថតនោះទេ។ ទាំងនេះ ក៏ព្រោះតែដើម្បីបង្កើនភាពទាក់ទាញ និងបំពេញចំណាប់អារម្មណ៍របស់អ្នកគាំទ្រផងដែរ។

ជាពិសេស កាលពីថ្មីៗនេះដែរ ក៏មាន​ហ្វេនៗ បានលួចថត សកម្មភាពឈុតក្រៅឆាករបស់អ្នកនាង យក់ ថិតរដ្ឋា ដែលបានឲ្យឃើញថា ធាតុពិតរបស់អ្នកនាង គឺជាតារាគួរឲ្យស្រលាញ់ ក្រមិចក្រមើមណាស់ និងចូលចិត្តលេងសើច ជាមួយនឹងក្រុមការងារ៕

ទស្សនាវីដេអូខាងក្រោម៖

សកម្មភាពពេលថតរូបភាព​របស់តារាចម្រៀង យក់ ថិតរដ្ឋា
សកម្មភាពពេលថតរូបភាព​របស់តារាចម្រៀង យក់ ថិតរដ្ឋា
សកម្មភាពពេលថតរូបភាព​របស់តារាចម្រៀង យក់ ថិតរដ្ឋា

ប្រភព៖ ហ្វេសប៊ុក 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យក់ ថិតរដ្ឋា