(ភ្នំពេញ)៖ ក្រុមបាល់ទាត់បឹងកេតរបស់កម្ពុជា នឹងត្រូវតតាំងជាមួយក្រុមជើងខ្លាំងហ្វីលីពីន Global FC នាវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃនេះ នៅកីឡដ្ឋាន Jalan Besar ប្រទេសសិង្ហបុរី ដើម្បីប្រជែងកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ RHB Singapore Cup 2017 ដែលរៀបចំដោយម្ចាស់ផ្ទះសិង្ហបុរី។

ប៉ុន្ដែការប្រកួតដ៏សំខាន់នេះ បឹងកេតគ្មានវត្ដមានកីឡាករស្នូលជនជាតិជប៉ុន Tomoki នោះទេ បន្ទាប់ពីខ្សែបម្រើរត់ស្ទើរគ្រប់ទីតាំងរូបនេះ ស្នើសុំចាកចេញ ដើម្បីស្វែងរកឱកាសលេងឲ្យក្លឹបថ្មី មុនចេញដំណើរទៅសិង្ហបុរី កាលពីពេលថ្មីៗកន្លងទៅ។ ការចាកចេញរបស់កីឡាករជប៉ុនរូបនេះ បានបង្កក្ដីបារម្ភឲ្យគ្រូបង្វឹកបឹងកេតលោក ហៅ សុជាតិ ស្របពេលកីឡាករបឹងកេតមួយចំនួន នៅមានរបួស ពុំទាន់លេងកើត ដូចជាខ្សែការពារដ៏រឹងមាំ ហុង ផេង ជាដើម។

គួរបញ្ជាក់ថា បឹងកេត និង Global FC គឺត្រូវជួបគ្នា ២ជើង ដើម្បីប្រជែងកៅអីវគ្គ ៤ក្រុមចុងក្រោយ ដោយការប្រកួតជើងទី១ ធ្វើឡើងនៅល្ងាចថ្ងៃទី៨ ខែសីហានេះ ខណៈជើងទី២ ប្រកួតនៅថ្ងៃទី១១ ខែសីហា។ នេះជាការប្រកួតដ៏សំខាន់មួយ ដោយក្រុមបឹងកេតត្រូវធ្វើការសងសឹក បន្ទាប់ពីពួកគេធ្លាប់បរាជ័យ ២ប្រកួតជាប់គ្នា នៅក្នុងវគ្គជម្រុះពានរង្វាន់ AFC Cup 2017 នាពេលកន្លងទៅ ក្នុងនោះចាញ់ក្នុងដី ២-០ និងចាញ់ក្រៅដី ៣-១៕

បឹង​កេត ប៉ះ Global ល្ងាច​នេះ ដោយ​គ្មាន​​វត្ត​មាន​​កីឡាករ​​ស្នូល​ជប៉ុន Tomoki
ក្រុមបាល់ទាត់បឹងកេតរបស់កម្ពុជា នឹងត្រូវតតាំងជាមួយក្រុមជើងខ្លាំងហ្វីលីពីន Global FC នាវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃនេះ នៅកីឡដ្ឋាន Jalan Besar ប្រទេសសិង្ហបុរី

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]