ភ្នំពេញ៖ តារាកំប្លែងស្រីដ៏ល្បី អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង បានកសាងកេរ្តិ៍ឈ្មោះ យ៉ាងឆាប់រហ័សក្នុងវិស័យសិល្បៈ ជាមួយអាជីពជាតារាកំប្លែង។

ទោះបីខ្លួនស្រីមេម៉ាយមែនពិត អ្នកនាងខ្ញុង បានពុះពារគ្រប់រឿងរ៉ាវ ដើម្បីកូនប្រុសតែម្នាក់ ដោយមិនខ្លាចការនឿយហត់។

យប់មិញនេះដែរ ដៃគូនាយពាក់មី រូបនេះសុខចិត្តអង្គុយចាំពេលវេលា និងរាប់ថយក្រោយដើម្បីឆ្លងចូលថ្ងៃកំណើតខ្លួន។ ប៉ុន្តែចំពោះបំណងប្រាថ្នាតែមួយគត់ ក្នុងថ្ងៃពិសេស របស់រូបនាង មិនបានប៉ងអ្វីសម្រាប់ខ្លួនឯងច្រើននោះទេ។ អ្នកនាង បែរជាប្រាថ្នា សុំឲ្យកូនប្រុសបណ្ដូលចិត្តរបស់ខ្លួន កាន់តែឆ្លាត និងរៀនបានពូកែ។

ទាំងនេះជាទង្វើមួយ ដែលធ្វើឲ្យគេគ្រប់គ្នាកោតសរសើរ ពីទឹកចិត្តជាម្ដាយដែលសុខចិត្តលះបង់គ្រប់បែបយ៉ាង ដើម្បីប្ដូរមកវិញ ត្រឹមតែស្នាមញញឹម និងភាពដឹងគុណតាមការខិតខំរៀនសូត្រ របស់កូនប្រុស តែប៉ុណ្ណោះ៕ 

រូបភាពដែល ខ្ញុង បានបង្ហោះក្នុងបណ្ដាញសង្គម
ខ្ញុង បានចំណាយពេលវេលា ផ្ទាល់ខ្លួនជាមួយកូនប្រុសបណ្ដូលចិត្ត
ខ្ញុង បានចំណាយពេលវេលា ផ្ទាល់ខ្លួនជាមួយកូនប្រុសបណ្ដូលចិត្ត
កូនប្រុស តារាកំប្លែង អ្នកនាង ខ្ញុង
កូនប្រុស តារាកំប្លែង អ្នកនាង ខ្ញុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្ញុង