(ភ្នំពេញ)៖ តារាសម្ដែងស្រីវ័យក្មេង កញ្ញា ឈុំ វត្តី មួយរយៈពេលកន្លងមកនេះសង្កេតឃើញថា មានភាពមមាញឹកយ៉ាងខ្លាំងលើវិស័យសិល្បៈ ជាពិសេសការសម្ដែងខ្សែភាពយន្តល្បីៗជាច្រើន ដោយសារមានសម្រស់ស្រស់ ផូរផង់ និងសមត្ថភាពពីធម្មជាតិ ជំរុញឲ្យនាងកាន់តែមានភាពជោគជ័យខ្លាំងលើវិស័យសិល្បៈមួយនេះ។

ជាក់ស្ដែង ឈុំ វត្តី ទើបតែបញ្ចប់ការថតខ្សែភាពយន្តខ្មែររឿង «ហ្លួងព្រះស្ដេចកន» ដែលជាខ្សែភាពយន្តបែបប្រវត្តិសាស្រ្ត ហើយបច្ចុប្បន្ននេះដែរ នាងកំពុងតែថតខ្សែភាពយន្តមួយទៀតហើយគឺរឿង «អាគមស្បែកដាច» ជាពិសេសនៅក្នុងខ្សែភាពយន្តខ្នាតធំទាំង២ នេះ នាងក្ដោបក្ដាប់បានតំណែងជាតួឯកស្រីទៀតផង។

តារាស្រីរូបស្រស់ ឈុំ វត្តី បានកាន់តំណែងជាតួឯកស្រីក្នុងរឿង២ផ្ទួនៗគ្នា ក្នុងនោះដែរ ខ្សែភាពយន្តទី១រឿង«ហ្លួងព្រះស្ដេចកន» នាងបានសម្ដែងជាមហេសី ទៅរៀបអភិសេកជាមួយនឹង ស្ដេចកន ដែលជាភរិយាដ៏ល្អម្នាក់ តាមបម្រើបាយទឹកស្វាមី ហើយប្ដីរបស់នាងមានកាតពកិច្ចទៅបម្រើជាតិ មាតុភូមិ ។

ចំណែកឯការសម្ដែងខ្សែភាពយន្តទី២ របស់នាងគឺរឿង «អាគមស្បែកដាច» ដែលនាងបានគ្រងឈុតឯកសណ្ឋានកងរាជអាវុធហត្ថ ដែលមើលទៅដូចជាវីរៈនារីមានភាពអង់អាច ក្លាហាន ការពារ ជាតិមាតុភូមិពីសត្រូវទាំងពួង ហើយអ្វីដែលធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ទៀតនោះគឺ នាងមានសម្រស់កាន់តែស្រស់ស្អាតទ្វេឡើង និង គួរឲ្យស្រឡាញ់ នៅពេលស្លៀកសំលៀកបំពាក់ កងរាជអាវុធហត្ថ កាន់តែមានភាពទាក់ទាញភ្នែករបស់មហាជនមួយកម្រិតទៀត។

ជាមួយគ្នានោះដែរ នាងក៏បានលើកឡើងថា«ថ្ងៃនេះបានមកថតនៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ។

ស្រលាញ់ទេឈុតនេះ ផ្ញើជូនបងប្អូនកងរាជអាវុធហត្ថជាពិសេស នឹងបងប្អូនទាំងអស់ ក្នុងបណ្ដាញសង្គមជួបជាមួយពួកយើងទាំងគ្នាក្នុងរឿងថ្មីឆាប់ៗនេះ»។

គួរបញ្ជាក់ថា ឈុំ វត្តី ហាក់កំពុងមានសន្ទុះខ្លាំងលើការងារថតខ្សែភាពយន្ត ហើយកំពុងតែមានភាពរីកចម្រើនខ្លាំងលើវិស័យការងារមួយនេះ ដោយសារការខិតខំប្រឹងប្រែងនិងតស៊ូរបស់នាង ទើបធ្វើឲ្យនាងមានភាពជោគជ័យ អាចឈរជើងបានរហូតមកដល់សព្វថ្ងៃនេះ។

តើ ឈុំ វត្តី រវាងឈុតអគ្គមហេសី និង កងរាជអាវុធហត្ថ មួយណាមានភាពស្រស់ស្អាត សូមទស្សនារូបភាពទាំងអស់គ្នា!

កញ្ញា ឆុំ វត្តី ក្នុងឈុតកងរាជអាវុធហត្ថ
កញ្ញា ឆុំ វត្តី ក្នុងឈុតកងរាជអាវុធហត្ថ
តារាសម្ដែងស្រីវ័យក្មេង កញ្ញា ឆុំ វត្តី
កញ្ញា ឆុំ វត្តី ក្នុងឈុតកងរាជអាវុធហត្ថ
តារាសម្ដែងស្រីវ័យក្មេង កញ្ញា ឆុំ វត្តី
តារាសម្ដែងស្រីវ័យក្មេង កញ្ញា ឆុំ វត្តី ជាមួយនឹងបងៗកងរាជអាវុធហត្ថ
តារាសម្ដែងស្រីវ័យក្មេង កញ្ញា ឆុំ វត្តី ជាមួយនឹងក្រុមសម្តែង
តារាសម្ដែងស្រីវ័យក្មេង កញ្ញា ឆុំ វត្តី ក្នុងឈុតអគ្គមហេសី

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈុំ វត្តី