បរទេស៖ ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ការទទួលទានស្រានៅក្នុងកម្រិតមធ្យម អាចជួយបន្ថយភាគរយនៃការកើតជំងឺវង្វេង នៅពេលដែលមនុស្សឈានចូលដល់វ័យចំណាស់។

អ្នកស្រាវជ្រាវបានសិក្សានិងតាមដានមនុស្សពេញវ័យដែលរស់នៅក្នុងរដ្ឋ California ចំនួន ១៣០០ នាក់តាំងពីឆ្នាំ ១៩៨៤ ដល់ឆ្នាំ ២០១៣។ រៀងរាល់ ៤ឆ្នាំម្តង មនុស្សទាំង ១៣០០ នាក់នេះត្រូវបានទទួលការធ្វើតេស្តទៅលើការគិត និងការចងចាំរបស់ពួកគេ។

លទ្ធផលបានបង្ហាញឲ្យឃើញថា បុរសនិងស្ត្រីដែលមានអាយុលើសពី ៨៥ឆ្នាំ ហើយបានពិសាស្រានៅក្នុងកម្រិតមធ្យម ចាប់ពី៥ ថ្ងៃទៅ ៧ ថ្ងៃក្នុងមួយសប្តាហ៍ មានភាគរយក្នុងការកើតជំងឺវង្វេងតិចជាងអ្នកមិនផឹកស្រាដល់ទៅ២ដង។ 

ទទួលទានស្រាដើម្បីកាត់បន្ថយភាគរយនៃការកើតជំងឺវង្វេង

ការពិសាស្រាកម្រិតច្រើនឬក៏តិចត្រូវបានគេកំនត់ទៅតាម ចំនួនស្រា អាយុនិងភេទផងដែរ។ សម្រាប់ស្ត្រីពេញវ័យទាំងចាស់និងក្មេង និង បុរសដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងលើទៅ បើសិនជាពួកគាត់ពិសាភេសជ្ជៈមានជាតិអាល់កុលយ៉ាងច្រើន ១កែវក្នុងមួយថ្ងៃ នោះមានន័យថាពួកគាត់ពិសាស្រានៅក្នុងកម្រិតតិចតួចហើយ។ ឯសម្រាប់បុរសដែលមានអាយុចាប់ពី ៦៥ ឆ្នាំចុះក្រោម បើសិនជាពួកគាត់ពិសាភេសជ្ជៈមានជាតិអាល់កុលយ៉ាងច្រើនត្រឹមតែ ២កែវក្នុងមួយថ្ងៃ នោះទើបគេកំនត់ថាពួកគាត់ពិសាស្រាក្នុងកម្រិតមធ្យម។

បុរសដែលមានអាយុក្រោម ៦៥ឆ្នាំគួរតែពិសាស្រាច្រើនបំផុត ២កំប៉ុងក្នុងមួយថ្ងៃ ឯបុរសមានអាយុលើសពី ៦៥ឆ្នាំគួរតែពិសាស្រាត្រឹមតែ ១កែវប៉ុណ្ណោះក្នុងមួយថ្ងៃ
ស្ត្រីពេញវ័យទាំងចាស់និងក្មេងគួរតែពិសាស្រាត្រឹមតែមួយកែវប៉ុណ្ណោះក្នុងមួយថ្ងៃុ

ការស្រាវជ្រាវនេះពិតជាអស្ចារ្យណាស់ ព្រោះថាការពិសាស្រាមិនត្រឹមតែបន្ថយអត្រាមរណភាពនោះទេ តែការទទួលទានស្រាក៏អាចជួយឲ្យខួរក្បាលរបស់មនុស្សមានសុខភាពល្អនៅក្នុងវ័យចំណាស់ផងដែរ។ ហើយអ្នកជំនាញក៏បានបញ្ជាក់ដែរថា ភេសជ្ជៈដែលល្អបំផុតសម្រាប់កាត់បន្ថយភាគរយនៃការកើតជំងឺវង្វេងនោះគឺ ៖

ស្រាក្រហម

ទោះបីជាការស្រាវជ្រាវនេះបានរកឃើញថា ការញ៉ាំគ្រឿងស្រវឹងអាចជួយឲ្យអ្នកមានភាគរយតិចនៅក្នុងការកើតជំងឺវង្វេងមែន ប៉ុន្តែអ្នកស្រាវជ្រាវបានសង្កត់ធ្ងន់ថា ការស្រាវជ្រាវនេះមិនមែនជាការជម្រុញលើកទឹកចិត្ត ឲ្យគ្រប់គ្នាពិសាស្រានោះទេ ព្រោះថា មនុស្សខ្លះមានបញ្ហាសុខភាពដែលនឹងធ្វើឱ្យសុខភាពពួកគេកាន់តែយ៉ាប់ទៅៗបើសិនជាគេពិសាស្រា ឯអ្នកផ្សេងទៀតមិនអាចទប់ទល់នឹងការពិសាស្រាត្រឹមតែ២កែវឬ៣កែវក្នុងមួយថ្ងៃផង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]