កូរ៉េខាងត្បូង៖ ទីបំផុតជ្រើសរើសបានហើយ តាមរយៈដំណឹងចុងក្រោយនេះ គូស្នេហ៍ SongSong កញ្ញា Song Hye Kyo និងអនាគតស្វាមីជាទីស្រលាញ់ Song Joong Ki បានរើសយកសណ្ឋាគារប្រណីត ល្បីល្បាញបំផុតមួយនៅកូរ៉េ Shilla Hotel ជាកន្លែងរៀបអាពាហ៍ពិពាហ៍របស់ពួកគេ។

កញ្ញា Song Hye Kyo និងអនាគតស្វាមីជាទីស្រលាញ់ Song Joong Ki

គួររំឮកដែរថា កាលពីមួយរយៈមុន លេចឮដំណឹងថា អ្នកទាំងពីរបានពិចារណាថា នឹងប្រារព្ធពិធីរៀបការឡើង នៅឧទ្យានមួយ ដែលមានទីតាំងស្ថិតនៅ ទីក្រុង Taebaek ខេត្ត Gangwon ជាកន្លែងដែលពួកគេផ្តើមស្នេហ៍ ក្នុងរឿង“Descendants Of The Sun” ប៉ុន្តែដោយសារតែបរិយាកាស មិនអំណាយផល ដូចអ្វីដែលសង្ឃឹមទុក។ 

ទើបពេលនេះ ពួកគេក៏បានជ្រើសរើសយកទីតាំងនៃសណ្ឋាគារលំដាប់ផ្កាយ Shilla Hotel ជាកន្លែងដែលមានតារាល្បីៗជាច្រើនគូ រៀបការនៅទីនោះផងដែរ។

សាលរៀបអាពាហ៍ពិពាហ៍ របស់សណ្ឋាគារ Shilla គឺជាកន្លែងរៀបការដ៏ស្រស់ស្អាតបំផុត ប្រចាំប្រទេសកូរ៉េ រីឯតម្លៃវិញក៏មិនធម្មតាដែរ៕

សណ្ឋាគារលំដាប់ផ្កាយ Shilla Hotel
សាលរៀបអាពាហ៍ពិពាហ៍ប្រណីត របស់សណ្ឋាគារ Shilla
សាលរៀបអាពាហ៍ពិពាហ៍ប្រណីត របស់សណ្ឋាគារ Shilla

សូមអបអរផង ពិធីរៀបអាពាហ៍ពិពាហ៍ របស់កំពូលតារាសម្តែងដ៏សាកសមមួយគូនេះ នឹងប្រារព្ធឡើងនៅថ្ងៃទី ៣១ ខែតុលា ខាងមុខនេះហើយ!!!      

កញ្ញា Song Hye Kyo និងអនាគតស្វាមីជាទីស្រលាញ់ Song Joong Ki
កញ្ញា Song Hye Kyo និងអនាគតស្វាមីជាទីស្រលាញ់ Song Joong Ki
កញ្ញា Song Hye Kyo និងអនាគតស្វាមីជាទីស្រលាញ់ Song Joong Ki

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]