បរទេស៖ ថ្មីៗនេះ ខ្សែប្រយុទ្ធរបស់ក្រុម Real Madrid កីឡាករ Cristiano Ronaldo បានផ្តល់ជាសញ្ញាណថ្មីមួយ ក្នុងការវិលត្រលប់មកកាន់លីកកំពូលអង់គ្លេស English Premier League វិញ បន្ទាប់ពីរូបគេមានបញ្ហា និងជាប់ចោទពីបទគេចពន្ធនៅក្នុងប្រទេសអេស្ប៉ាញ។

នៅក្នុងតុលាការអំឡុងពេលបំភ្លឺរឿងក្តីគេចពន្ធ ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំរូបនេះ បាននិយាយថា «នៅក្នុងប្រទេសអង់គ្លេស ខ្ញុំមិនដែលមានបញ្ហាទាំងនេះទេ ដូច្នេះហើយទើបខ្ញុំចង់ត្រលប់ទៅវិញ។ ខ្ញុំតែងតែបង់ពន្ធគ្រប់ប្រភេទ»

Ronaldo បន្តទៀតថា «មិនថានៅក្នុងប្រទេសអង់គ្លេស ឬអេស្ប៉ាញនោះទេ គឺខ្ញុំតែងតែបង់ពន្ធ។ អ្នកដឹងហើយថា ខ្ញុំមិនដែលលាក់បាំងអ្វីនោះទេ វាពិតជាហួសហេតុណាស់ប្រសិនខ្ញុំធ្វើបែបនេះ»

យោងតាមសម្តីរបស់ Ronaldo ដែលនិយាយថា ចង់មកកាន់ប្រទេសអង់គ្លេសវិញនោះ។ តើក្លិបនៅអង់គ្លេសត្រូវតែចំណាយទឹកប្រាក់ប៉ុន្មាន ដើម្បីទិញកីឡាកររូបនេះពី Real Madrid?

គួរឲ្យដឹងថា កាលពីឆ្នាំ២០១៥ កន្លងទៅ លោក Jorge Mendes ដែលជាភ្នាក់ងាររបស់ Ronaldo បានប្រាប់សារព័ត៌មាន BBC ថា ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះ នឹងមានតម្លៃខ្លួនរហូតដល់ ៣០០លានផោន (៣៩១លានដុល្លារ) ប្រសិនមានក្លិបណាមួយចង់បានរូបគេ។

បើទោះជាយ៉ាងណាក៏ដោយ គិតមកត្រឹមពេលនេះ គឺរយៈពេល២ឆ្នាំហើយ ដូច្នេះហាងឆេង និងទីផ្សារកីឡាករមានការប្រែប្រួល ដូច្នេះតម្លៃខ្លួនកីឡាកររូបនេះ ក៏អាចប្រែប្រួលដូចគ្នាផងដែរ។

យ៉ាងណាមិញ Ronaldo ត្រូវបានគេជឿថា នឹងមិនចាកចេញពីក្លិប Real Madrid នោះទេ ហើយក្លិបក៏មិនងាយស្រួលយល់ព្រមលក់កីឡាកររូបនេះផងដែរ ដោយសារតែ Ronaldo គឺជាតារាឆ្នើមមួយរូបប្រចាំក្លិប៕ 

Cristiano Ronaldo
ថ្មីៗនេះ ខ្សែប្រយុទ្ធរបស់ក្រុម Real Madrid កីឡាករ Cristiano Ronaldo បានផ្តល់ជាសញ្ញាណថ្មីមួយ ក្នុងការវិលត្រលប់មកកាន់លីកកំពូលអង់គ្លេស English Premier League វិញ
Ronaldo ត្រូវបានគេជឿថា នឹងមិនចាកចេញពីក្លិប Real Madrid នោះទេ ហើយក្លិបក៏មិនងាយស្រួលយល់ព្រមលក់កីឡាកររូបនេះផងដែរ ដោយសារតែ Ronaldo គឺជាតារាឆ្នើមមួយរូបប្រចាំក្លិប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]