ភ្នំពេញ៖ តារាសម្ដែងវ័យក្មេង កញ្ញា ជីជី កំពុងត្រូវប៉ាន់ ជាមួយការងារសិល្បៈ ពិសេសក្នុងអាជីពជាពិធីការិនីតែម្ដង។ 

ស្ថិតក្នុងភាពជាយុវវ័យ ជីជី នៅតែរក្សាទំនាក់ទំនងមិត្តភាពបានយ៉ាងល្អ ទោះខ្លួនជាតារា និងមានការងារច្រើនមែនពិត។ ទំនេរពីការងារ ពិធីការិនីរូបស្រស់នេះ ក៏មានទម្លាប់មិនខុស ពីយុវវ័យយើងដ៏ទៃទៀតនោះដែរ កញ្ញា តែងចំណាយពេលដើរលេង ជាមូយគ្រួសារ មិត្តភក្តិ បងប្អូនជាដើម។

យោងតាមរូបភាពមួយសន្លឹក ដែលជីជី បានបង្ហោះក្នុងបណ្ដាញសង្គម គឺឃើញថា នាងតែងនិយាយវីដេអូខល ជាមួយមិត្តរាល់ពេលទំនេរ។ អ្វីដែលសំខាន់ មិត្តទាំងនោះ មានមនុស្សប្រុសពីរនាក់ ដែលឃើញនៅក្នុងវីដេអូខល គឺច្បាស់ណាស់ ជា លោក ចាន់ វឌ្ឍនាកា និង ស៊ូ យ៉ាទី ដែលអ្នកទាំងពីរ ជាកីឡាករជម្រើសជាតិកម្ពុជាដ៏ល្បី។

ទំនាក់ទំនងមិត្តភាព ជីជី រវាងកីឡាករទាំង២នាក់នេះ ពិតជាល្អខ្លាំង ព្រោះថា ទោះមិនបានជួបគ្នា ក៏ពួកគេឆ្លៀតខលវីដេអូ និយាយលេងជាមួយគ្នាដែរ៕ 

រូបភាព ជីជី និងមិត្តភិក្តពេល និយាយវីដេអូខល
រូបភាព ជីជី និងមិត្តភក្តិ
រូបភាព ជីជី និងកីឡាករ ចាន់ វឌ្ឍនាកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជីជី