ភ្នំពេញ៖ អតីតតារាសម្ដែងស្រី ដែលល្បីកាលពីប៉ុន្មានឆ្នាំមុន អ្នកនាង សឿ សុធារ៉ា នៅតែរក្សារូបរាង បានយ៉ាងស្រស់ស្អាតដដែល។

ទោះបីស្ងប់ស្ងាត់ ក្នុងអាជីពសិល្បៈមែនក្ដី តែអ្នកនាង បែរជាមកជោគជ័យក្នុងវិស័យជំនួញគួរឲ្យកត់សម្គាល់។

ចំពោះជីវិតគ្រួសារវិញ ក្រោយពីរៀបការអស់រយៈពេលជាច្រើនឆ្នាំ អ្នកនាង សឿ សុធារ៉ា ក៏ទទួលបានចំណងដៃមួយយ៉ាងធំនោះ គឺកូនស្រី ដែលសព្វថ្ងៃនាងមានវ័យកាន់តែធំហើយដែរ។

ស្របពេលកូនស្រីមានវ័យ៦ឆ្នាំ ស្រាប់តែស្ងាត់ៗ អ្នកម្ដាយសម័យថ្មីរូបនេះក៏មានដំណឹងល្អថ្មីមួយទៀត។ ដំណឹងនោះ ពិតជាធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើល ព្រោះសព្វថ្ងៃ អ្នកនាង កំពុងតែសម្ងំពរពោះកូនទី២ ដែលជាកូនប្រុស។

គិតមកដល់ពេលនេះ អ្នកនាងកំពុងមានផ្ទៃពោះ រយៈពេល៥ខែទៅហើយ រីឯសុខភាពអ្នកនាង និងកូនប្រុសក្នុងផ្ទៃ គឺល្អជាធម្មតា។ ចំពោះខ្លួន និងក្រុមគ្រួសារក៏កំពុងតែរង់ចាំទទួលសមាជិកថ្មី ក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ៕

រូបភាព ដែលកូនធារ៉ា ដែលក្នុងផ្ទៃ
លទ្ធផលសុខភាព កូនប្រុសរបស់ធារ៉ា
អ្នកនាង សឿ សុធារ៉ា និងកូនស្រី
អ្នកនាង សឿ សុធារ៉ា និងកូនស្រី
ក្រុមគ្រួសារ របស់អ្នកនាង សឿ សុធារ៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សឿ សុធារ៉ា