(ភ្នំពេញ)៖ ពិធីការិនី កញ្ញា សោម ស្រីនាថ ដែលមានឈ្មោះ ជាកូនកំព្រា ក្រោយម្ដាយទទួលមរណភាពដោយសារជម្ងឺមហារីកដ៏កាចសាហាវ និង បានបន្សល់ទុកនាងជាកូនស្រីច្បង រួមទាំងប្អូនប្រុសចំនួន ២នាក់ នៅក្នុងបន្ទុក។

ដោយខ្លួនជាបងស្រី និងត្រូវទទួលបន្ទុកគ្រួសារបន្ទាប់ពីឪពុកម្ដាយនោះ ទោះបីជានាងមានការលំបាកច្រើនយ៉ាងណាក៏ដោយ នាងនៅតែមានទឹកចិត្តសប្បាយរីករាយជានិច្ចក្នុងនាមជាបងស្រី ពេលដែលឃើញប្អូនប្រុសខិតខំរៀនសូត្រ ប្រកបដោយគន្លងធម៌។

កញ្ញា សោម ស្រីនាថ បានសរសេរបង្ហោះក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាងថា «អានិតណាស់ បងសប្បាយចិត្ត ដែលប្អូនចេះតស៊ូរៀនបែបនេះ បងដឹងអ្វីដែលប្អូនៗចង់បានពីបងរាល់ថ្ងៃមានតែលុយទៅរៀន លុយរៀនគួរ និងលុយរៀនអង់គ្លេស មិនដែលចង់បានអ្វីពីបង ខ្លាចបងពិបាកព្រឹក៏ទៅរៀនតាំងពី ម៉ោង៦ព្រឹក យប់រៀនខ្លួនឯងដល់ម៉ោងជិត១យប់» ។

ពិធីការិនីញញឹមស្រស់ កញ្ញា សោម ស្រីនាថបានបន្ដថា «អ្នកមិនធ្វើឲ្យបងខកចិត្តទេ ខ្ញុំរឹតតែមានកំលាំងតស៊ូ ព្យាយាមធ្វើការដើម្បីប្អូនៗ អរគុណដែលមិនដែលធ្វើឲ្យបងពិបាកចិត្ត .អ្នកទាំងពីជាកំលាំងចិត្តដ៏ធំបំផុត»។

ជាការពិតណាស់ កញ្ញា សោម ស្រីនាថ ទោះបីជានាងមានការលំបាកតស៊ូច្រើនយ៉ាងណាក៏ដោយ តែនាងមិនអស់សង្ឃឹមនោះទេ ផ្ទុយទៅវិញ នាងរឹតតែមានកំម្លាងចិត្តថែមទៀតពេលឃើញប្អូនៗរបស់នាងមិនធ្វើឲ្យនាងអស់សង្ឃឹម លើសពីនេះ នាងជាបងស្រីមួយរូបដែលមានទំនួលខុសត្រូវខ្ពស់ចំពោះគ្រួសារ ទោះបីជាម្ដាយបានឃ្លាតឆ្ងាយគ្មានថ្ងៃវិលត្រលប់ក៏ដោយ។

ជាមួយគ្នានឹងការខិតខំតស៊ូបែបនេះ ធ្វើឲ្យទស្សនិកជន និង មិត្តៗរួមអាជីពជាច្រើន បានកោតសរសើរ និង ផ្ដល់កម្លាំងចិត្តឲ្យនាងគ្រប់គ្នា៕

សោម ស្រីនាថ សប្បាយចិត្តមិនស្ទើរ ពេលឃើញ​​ប្អូនប្រុស ប្រកប​ដោយ​គន្លងធម៌
ពិធីការិនី សោម ស្រីនាថ
ពិធីការិនី កញ្ញា សោម ស្រីនាថ ដែលមានឈ្មោះ ជាកូនកំព្រា ក្រោយម្ដាយទទួលមរណភាពដោយសារជម្ងឺមហារីកដ៏កាចសាហាវ
ពិធីការិនី សោម ស្រីនាថ និងបងប្អូនប្រុស
ពិធីការិនី កញ្ញា សោម ស្រីនាថ ដែលមានឈ្មោះ ជាកូនកំព្រា ក្រោយម្ដាយទទួលមរណភាពដោយសារជម្ងឺមហារីកដ៏កាចសាហាវ
ពិធីការិនី សោម ស្រីនាថ និងបងប្អូនប្រុស
ពិធីការិនី សោម ស្រីនាថ
ពិធីការិនី សោម ស្រីនាថ

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សោម ស្រីនាថ