បរទេស៖ ថ្មីៗនេះសារព័ត៌មាន Billboard បានចុះផ្សាយថា បទ “Despacito” របស់តារាចម្រៀង Luis Fonsi និង Daddy Yankee បានបំបែកកំណត់ត្រា ជាវីដេអូដែលមានការពេញនិយមបំផុតនៅក្នុងយូធូប។

ទោះបីជា វីដេអូចម្រៀង បទ “Despacito”  បានបង្ហោះចូលទៅក្នុងយូធូប មិនទាន់បានមួយឆ្នាំនៅឡើយក្តី ប៉ុន្តែរហូតមកដល់ពេលនេះ វីដេអូមួយនេះ ទទួលបានការទស្សនាដល់ទៅជាង ៣០៥៥លានដងឯណោះ។

គួរបញ្ជាក់ថា កាលពីមុន បទ “See You Again” របស់ Wiz Khalifa និងCharlie Puth ធ្លាប់ជាម្ចាស់នៃដំណែងមួយនេះ បន្ទាប់ពីបទចម្រៀងរបស់ពួកគេ បានយកជ័យជំនះទៅលើបទ Gangnam Style របស់លោក PSY៕

ចង់ដឹងថា វីដេអូ បទ “Despacito” ពិតជាឡូយ និងពិរោះកន្ត្រាក់អារម្មណ៍យ៉ាងណា សូមស្តាប់ និងទស្សនាវីដេអូខាងក្រោម៖

តារាចម្រៀង Luis Fonsi និង Daddy Yankee
តារាចម្រៀង Luis Fonsi និង Daddy Yankee
តារាចម្រៀង Luis Fonsi និង Daddy Yankee

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]