កំពង់ធំ៖ តារាសម្តែង តារាចម្រៀង ពិធីករ និងពិធីការិនីគ្រប់រូប គឺតែងតែរៀបចំតុបតែងខ្លួនយ៉ាងស្រស់ស្អាត មុននឹងឡើងទៅសម្តែងនៅឆាកមុខទស្សនិកជន។

ជាក់ស្តែងនៅថ្ងៃនេះផងដែរ មានតារាសម្តែងល្បីៗនៅក្នុងស្រុកជាច្រើននាក់ បានជួបជុំគ្នាដើម្បីចូលរួមនៅក្នុងកម្មវិធី «ពិធីបួងសួងរំលឹកគុណដល់បុព្វបុរសខ្មែរ និងអបអរសាទរតំបន់ប្រាសាទសំបូរព្រៃគុក ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក» នៅលើទឹកដីតំបន់ប្រាសាទសំបូរព្រៃគុក ខេត្ត កំពង់ធំ ផ្ទាល់តែម្តង។

ទន្ទឹមនឹងនេះ យើងក៏ឃើញសកម្មភាពនៅខាងក្រោយឆាក របស់តារាប្រុសស្រីល្បីៗនៅក្នុងសង្គមសិល្បៈជាច្រើននាក់ដូចជា អ្នកនាង ចន ច័ន្ទលក្ខិណា កញ្ញា នី មុនីនាថ តារាកំប្លែង អ្នកមីង គ្រត កាតុ រ៉ូលីន និងលោក យ៉ែម សំអូន ជាដើម ដែលកំពុងតែត្រៀមឡើងសម្តែងនៅលើឆាកនាថ្ងៃនេះ។

ឃើញថាម្នាក់ៗ ពិតជាមមាញឹក នៅក្នុងការរៀបចំតុបតែងខ្លួនយ៉ាងខ្លាំង មុនពេលឡើងសម្តែងសិល្បៈនៅខាងលើឆាកតន្រ្តី។

ប៉ុន្តែអ្វីដែលចាប់អារម្មណ៍ ឈុតក្រៅឆាក របស់តារាប្រុស ស្រីទាំងនោះ ហាក់ដូចជា សប្បាយរីករាយ នៅពេលពួកគេ បានជួបជុំគ្នាម្តងៗ ដែលធ្វើឲ្យបរិយាកាស កាន់តែពោរពេញទៅដោយភាពស្រស់បំព្រង៕

តើជីវិតតារាៗ​ សប្បាយរីករាយ បែបនេះមែនទេ?

ទស្សនាវីដេអូ នៃឈុតក្រៅឆាក មុនឡើងសម្តែង របស់តារាល្បីៗ ទាំងអស់គ្នា៖

កញ្ញា នី មុនីនាថ
អ្នកនាង កាតុ
សកម្មភាពក្រោយឆាកមុនពេលឡើងសម្តែង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាងគ្រត តារាកំប្លែង