បរទេស៖  នារីវ័យក្មេងដ៏ស្រស់ស្អាតម្នាក់ សុខចិត្តលះបង់ការងារល្អៗដល់ទៅ ៣កន្លែងដែលបានប្រាក់ចំណូលតិច  មកធ្វើជាតារាម៉ូដែលថតឈុតប៊ីគីនីវិញ ហើយក៏កំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង នៅលើបណ្តាញសង្គមរូបភាព អ៊ីនស្តាក្រាម និងថែមទាំងអាចរកប្រាក់ចំណូលបានរាប់ម៉ឺនដុល្លារក្នុងមួយឆ្នាំៗទៀតផង។

នាង Abigail Ratchford  មានអាយុ២៥ឆ្នាំ បានផ្លាស់ការងារចំនួន៣ ដូចជា ជំនួយការមេធាវី  លេខា  និងជាអ្នកចាក់ស្រាឲ្យភ្ញៀវក្នុងបារ ដែលរកចំណូលបានត្រឹម ៦០០ដុល្លារក្នុងមួយសប្តាហ៍  មកជាការងារថតរូបបែបស្លៀកឈុតប៊ីគីនីវិញ ដែលធ្វើឲ្យនាងល្បីនៅលើបណ្តាញទំនងទំនងសង្គមអ៊ីនស្តាក្រាម និងអាចរកចំណូលបានជាង ១៧០,០០០ដុល្លារអាមេរិកក្នុងមួយឆ្នាំ។

នាង Ratchford  ប្រាប់កាសែត New York Post ថា នាងចាប់ផ្តើមការងារជាតារាម៉ូដែលស្លៀកឈុតប៊ីគីនី នៅឆ្នាំ២០១៣មកម៉្លេះ បន្ទាប់ពីមានមិត្តភក្តិប្រុសរបស់នាងម្នាក់ មានជំនាញថតរូប បានស្នើសុំឲ្យនាងសាកល្បងថតរូបលេងៗ លក្ខណៈជាម៉ូដែលក្នុងឈុតហែលទឹក  ដើម្បីបង្កើតជាស្នាដៃមួយយកទៅបង្ហោះចែកចាយ នៅលើផេកបណ្តាញសង្គមហ្វេសប៊ុករបស់គេ។

រូបភាព នាង នាង Abigail Ratchford

លុះក្រោយមក រំលងមិនទាន់បានប៉ុន្មានផង ស្រាប់តែមានខាងប្លុក (Blogger) ជាច្រើន មិនថាតែខាងទស្សនាវដ្តី  ឬវេបសាយទេ  មានដូចជា  ទស្សនាវដ្តី Maxim, ខាង Sports Illustrated Swimsuit និងខាង Barstool Sports ជាដើម ចាប់អារម្មណ៍រូបភាពដ៏ស្រស់ស្អាត និងស៊ិចស៊ីរបស់នាង ហើយក៏បានទាក់ទងឲ្យនាង ថតម៉ូដែលឲ្យពួកគេចាប់តាំងពីពេលនោះមក។

បច្ចុប្បន្ននាង Ratchford មានទីផ្សារការងារច្រើន ទាក់ទងទៅនឹងការថតម៉ូដែលប៊ីគីនី អមជាមួយនឹងផលិតផលម៉ាកប៊្រេនៗជាច្រើនប្រភេទទៀត ក្នុងទិសដៅជួយផ្សព្វផ្សាយការលក់ តាមរយៈការបង្ហោះនៅលើគណនីអ៊ីនស្តាក្រាមរបស់នាងផ្ទាល់តែម្តង។ គណនីរបស់នាង Ratchford ទទួលបានអ្នកចុចតាមដាន (Follow) រហូតដល់ទៅជិត ៨លាននាក់ឯណោះនៅទូទាំងពិភពលោក។

Ratchford ឲ្យដឹងទៀតថា ពីមុននាងមានចំនួនអ្នក Follow តិច ដូច្នេះរាល់ការបង្ហោះរូបភាពផ្សព្វផ្សាយផលិតផលម៉ាកប្រ៊េនៗមួយដង (មួយផុស ឬ Post) នាងទាមទារតម្លៃត្រឹមតែ ១ ៥០០ដុល្លារអាមេរិកប៉ុណ្ណោះ។  ប៉ុន្តែសម្រាប់ពេលនេះវិញ ដោយសារ ចំនួន Follow មានការកើនឡើងជាលំដាប់ ជិត៨លាននាក់ ដូច្នេះរាល់ការបង្ហោះរូបភាពក្នុងមួយផុស (Post) គឺនាងទារបានពីខាងក្រុមហ៊ុន រហូតដល់ទៅ ៦ ០០០ដុល្លារឯណោះ។

Ratchford បានលើកឡើងចុងក្រោយថា នាងជាមនុស្សគិតគូរវែងឆ្ងាយពីអនាគតខ្លួនឯង ព្រោះថាពេលដែលដល់អាយុ៣៥ឆ្នាំ ទើបនាងចង់រៀបការសាងគ្រួសារដ៏មានសុភមង្គល និងមានកូនៗ  ហើយនៅពេលនោះ  នាងក៏បញ្ឈប់ការងារជាតារាម៉ូដែលស្លៀកប៊ីនីគីដែរ៕

រូបភាព នាង នាង Abigail Ratchford
រូបភាព នាង នាង Abigail Ratchford
រូបភាព នាង នាង Abigail Ratchford
រូបភាព នាង នាង Abigail Ratchford

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]