ថៃ៖ ពិតជាទទួលបាននូវភាពជោគជ័យខ្លាំងមែនទែន សម្រាប់ភាពយន្តភាគរឿង «រាជនីស្តេចនាគ»របស់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ ដែលចូលរួមសម្តែងតារាស្រីល្បីឈ្មោះនាង Taew Natapohn និងតារាសម្តែងប្រុស Ken Phupoom គ្រងតំណែងជាតួឯកប្រុសស្រី។
ដោយមើលឃើញពីភាពជោគជ័យទាំងនេះ ទើបផលិតកររឿងនេះ សម្រេចបង្កើតវាឡើងជាភាគទី២បន្តទៀត ដើម្បីវាយលុកទីផ្សារភាពយន្ត។
ទន្ទឹមនឹងនេះដែរក៏ល្បីថា នឹងមានវត្តមានតារាសម្តែងស្រី Pancake Khemanit ដែលអាចនឹងមកគ្រងតំណែង ជាតួឯកស្រីជំនួសតារាសម្តែង Taew Natapohn ទៀតផងនៅក្នុងរឿងភាគទី២នេះ។
មិនតែប៉ុណ្ណោះ ក៏បានលេចឮដំណឹងថាតូឯកស្រី Yaya Urassaya ក៏នឹងក្លាយជាតួកូនស្រីរាជនីស្តេចនាគផងដែរ។
ហើយអ្វីដែលគួរឱ្យភ្ញាក់ផ្អើលជាងនេះទៅទៀតនោះគឺ កាលពីម្សិលមិញនៅក្នុងអ៊ីនស្តារក្រាមរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃឈ្មោះ ch3thailand ក៏បានបញ្ចេញរូបភាពតារាស្រី Yaya Urassaya ជាគូនឹងលោក Nadech ផងដែរ ព្រមទាំងប្រាប់ថាជា «រាជនីស្តេចនាគ» ក្នុងរឿងភាគ២នេះ។
យ៉ាងណាមិញ ការជ្រើសរើសតួសម្តែងនៅក្នុងរឿងនេះ គឺត្រូវចាំមើលលោក P’Off អ្នកដឹកនាំរឿងនេះផ្ទាល់ ជាអ្នកសម្រេចកាត់ក្តីហើយ។
ការពិត ឬយ៉ាងណានោះ មានតែរង់ចាំតាមដានទស្សនាទាំងអស់គ្នា ហើយដំណឹងនេះពិតជាធ្វើឱ្យអ្នកគាំទ្រមានភាពភ្ញាក់ផ្អើលនឹកស្មានមិនដល់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]