អង់គ្លេស៖ ការប្រកួតពានរង្វាន់បើករដូវកាល ឫ FA Community Shield រវាងក្រុមតោខៀវ Chelsea ទល់នឹងក្រុមកាំភ្លើងធំ Arsenal បានបញ្ចប់ទៅដោយ Arsenal យកឈ្នះ Chelsea ដោយបាល់កាត់សេចក្ដីប៉េណាល់ទីក្នុងលទ្ធផល ៤-១ ក្រោយការប្រកួតម៉ោងធម្មតាស្មើគ្នា ១-១។

ការប្រកួតក្នុងតង់ទី១ ក្រុមទាំង២ ធើ្វការសម្រុកគ្នាទៅវិញទៅមក ប៉ុន្ដែពុំអាចស៊ុតបញ្ចូលទីគ្នាបានទេ។ ឈានចូលដល់តង់ទី២ បានត្រឹម១នាទី ពោលគឺក្នុងនាទី៤៦ ខែ្សបម្រើ Victor Moses ស៊ុត១គ្រាប់ ធើ្វឲ្យ Chelsea នាំមុខមុន ១-០។ 

Arsenal បានព្យាយាមសម្រុករហូតដល់នាទី៨១ កីឡាករចំណូលថ្មី Sead Kolasinac បានស៊ុតគ្រាប់តាមស្មើឲ្យក្រុមកាំភ្លើងធំ ដែលលទ្ធផល ១-១ រក្សាររហូតដល់ចប់ការប្រកួត។

ចូលដល់វគ្គទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី គឺក្រុមម្ចាស់ពាន Premier League, Chelsea ស៊ុតចូលបានត្រឹម១គ្រាប់ប៉ុណ្ណោះ ខណៈដែលក្រុមម្ចាស់ពាន FA Cup ស៊ុតចូលបាន៤គ្រាប់ ធើ្វឲ្យ Arsenal ក្លាយជាម្ចាស់ពានរង្វាន់ FA Community Shield ឆ្នាំ២០១៧៕  

Arsenal លើកពាន Community Shield
Moses ស៊ុតគ្រាប់នាំមុខឲ្យ Chelsea
Kolasinac ស៊ុតគ្រាប់តាមស្មើឲ្យ Arsenal
Morata ស៊ុតបាល់ប៉េណាល់ទីមិនចូល
Courtois សោកស្ដាយក្រោយចាបបាល់របស់ Arsenal មិនបាន
កីឡាកររបស់ក្រុម Arsenal អបអរសាទរ
Arsenal លើកពាន Community Shield

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]