បារាំង៖  ការមកដល់របស់កំពូលខែ្សប្រយុទ្ធ Neymar ដែលជាកីឡាករថ្លៃជាងគេបំផុតក្នុងលោក បានធើ្វឲ្យក្រុមអ្នកមានបារាំង PSG អាចលក់អាវរបស់ពួកគេដែលមានឈ្មោះ Neymar នៅពីក្រោយខ្នង បានរហូតដល់ទៅ ១ម៉ឺនអាវក្នុងថៃ្ងដំបូង  គិតជាទឹកប្រាក់ប្រមាណ ១លានអឺរ៉ូ (ជាង១លានដុល្លារ)។

កីឡាករជម្រើសជាតិប្រេស៊ីល វ័យ២៥ឆ្នាំរូបនេះ ត្រូវបានក្លិបអ្នកមានបុណ្យ Barcelona លក់ទៅឲ្យក្រុម Paris Saint-German ក្នុងតម្លៃបំបែកកំណត់ត្រា ២២២លានអឺរ៉ូ (២៦១លានដុល្លារ) ហើយក្លិបក៏បានដាក់លក់អាវរបស់គេដែលមានលេខ១០ និងឈ្មោះនៅពីក្រោយខ្នង ដែលក្នុងអាវ១ ត្រូវបានគេដឹងថាមានតម្លៃ ១០០អឺរ៉ូ (១១៧ដុល្លារ) ខណៈត្រឹមថៃ្ងដំបូងក្លិបលក់បានរហូតដល់ទៅ ១លានអឺរ៉ូ។

បើសិនក្លិបរបស់មហាសេដ្ឋីប្រទេសកាតា អាចបន្តលក់ដាច់ដូច្នេះរហូត  ក្លិបនឹងអាចកើបលុយមកវិញ ក្នុងការទិញតារាវ័យក្មេងសញ្ជាតិប្រស៊ីល នៅពាក់កណ្ដាលខែមីនាឆ្នាំក្រោយ ក្នុងរដូវកាលដំបូងសម្រាប់កុងត្រា ៥ឆ្នាំរបស់ Neymar។

ទោះជាយ៉ាងណា ចំណូលពីការលក់អាវយឺត មិនមែនបានមកក្លិបទាំងអស់ទេ គឺត្រូវចែកគ្នាជាមួយក្រុមហ៊ុនផលិតសម្ភារកីឡា Nike៕

អ្នកគាំទ្រលើកបង្ហាញអាវថ្មី Neymar
Neymar

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]