បរទេស៖  រាងកាយ និងសរីរាង្គនីមួយៗរបស់មនុស្សយើង ពឹងផ្អែកយ៉ាងខ្លាំងលើសារជាតិទឹក។ ទឹកអាចទ្រទ្រង់ជីវិត ទោះបីជាវាគ្មានរសជាតិដូចភេសជ្ជៈដទៃក៏ដោយ។

ខាងក្រោមនេះគឺជាអ្វីដែលអាចកើតឡើង នៅពេលដែលអ្នកពិសាទឹកបានច្រើនជាប់ជាប្រចាំ៖

- ធ្វើឲ្យគំនិតច្នៃប្រឌិតរបស់អ្នក នឹងមានភាពប្រសើរជាងមុន

ទឹកជួយខួរក្បាលមានប្រតិកម្មលឿនជាងមុន។  ខួរក្បាលត្រូវការអុកស៊ីសែនច្រើនណាស់ ដើម្បីមានដំណើរការល្អ  ហើយទឹកជាប្រភពមួយដែលល្អបំផុតក្នុងការផ្ដល់ថាមពលទៅកាន់ខួរក្បាលដូច្នេះអ្នកនឹងគិតបានរហ័ស  មានភាពឆ្លាតវ័យ  និងអាចផ្តោតអារម្មណ៍បានល្អផងដែរ។  ដូចនេះការទទួលទានទឹកចាប់ពី ៨ ទៅ ១០ កែវក្នុងមួយថ្ងៃ អាចបង្កើនថាមពលខួរក្បាលបានដល់ទៅ ៣០% ។

គំនិតច្នៃប្រឌិតមានភាពប្រសើរជាងមុន

- ជួយបន្ថយល្បឿនភាពចាស់

ការពិសាទឹកអាចជួយកាត់បន្ថយដំណើរការ នៃភាពចាស់ និងជួយថែរក្សាសុខភាពស្បែក។ ទឹកធ្វើឱ្យស្បែកមានសំណើម  មានសុខភាពល្អ  មានភាពទន់ភ្លឺរលាង និងបំបាត់ភាពជ្រីវជ្រួញទៀតផង។ ទឹកអាចជួយសាច់ដុំបានផងដែរ។ 

- ធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់អ្នកមានភាពរឹងមាំ

ទឹកមានមុខងារសំខាន់សម្រាប់រាងកាយដោយដើរតួរជាកាតាលីករដែលធ្វើឲ្យខ្លួនប្រាណមនុស្សមានដំណើរការ។ ការពិសាទឹកគ្រប់គ្រាន់អាចជួយទ្រទ្រង់ដល់ថ្លើម និងតម្រងនោមដែលជាសរីរាង្គបញ្ចាញជាតិពុលពីក្នុងឈាម។ ដូច្នេះពិសាទឹកឱ្យបានគ្រប់គ្រាន់អាចពង្រឹងភាពស៊ាំនៃរាងកាយ ដែលប្រឆាំងនឹងគ្រួសក្នុងតំរងនោមនិងជំងឺដទៃទៀត។

ប្រព័ន្ធភាពស៊ាំមានភាពរឹងមាំ

- ធ្វើឲ្យបេះដូងមានសុខភាពល្អ

ទឹកអាចជួយឱ្យបេះដូងរបស់អ្នកមានសុខភាពល្អបាន ព្រោះវាអាចបន្ថយឱកាសនៃការគាំងបេះដូង ដោយសារទឹកអាចការពារឈាមរបស់អ្នកមិនឲ្យឡើងក្រាស់ហើយបន្ថយសម្ពាធឈាមបាន។ 

បេះដូងមានសុខភាពល្អ

- អាចធ្វើឲ្យឆ្អឹងមានភាពរឹងមាំ

ការពិសាទឹកអាចជួយបង្កើតឆ្អឹងខ្ចីឡើងវិញ ដូច្នេះសន្លាក់អាចនឹងធ្វើចលនាបានកាន់តែរលូនផងដែរ។ ការបត់បែនរបស់សន្លាក់នឹងមានភាពប្រសើរឡើងវិញ បើសិនជាអ្នកទទួលទានទឹកគ្រប់គ្រាន់។

- អាចជួយបំបាត់ជាតិខ្លាញ់ពីខ្លួនប្រាណរបស់អ្នក

នៅពេលដែលអ្នកពិសាទឹកគ្រប់គ្រាន់ នោះរាងកាយរបស់អ្នកនឹងកាត់បន្ថយជាតិពុលដែលបង្កគ្រោះថ្នាក់ទៅដល់សរីរាង្គសំខាន់ៗ។ ដូច្នេះការធ្វើបែបនេះនឹងធ្វើឱ្យរាងកាយស្អាតនិងបំបាត់ជាតិខ្លាញ់ពីក្បាលពោះផងដែរ។ ការទទួលទានទឹកមួយ ឬពីរកែវមុនពេលញាំអាហារ  អាចធ្វើឲ្យអ្នកមានអារម្មណ៍ថាឆ្អែត  ដូច្នេះអ្នកនឹងបរិភោគតិចជាងធម្មតា។

បាត់បង់ជាតិខ្លាញ់

- ប្រព័ន្ធរំលាយអាហាររបស់អ្នកនឹងមានភាពប្រសើរជាងមុន

ការសិក្សាបានបង្ហាញថាការពិសាទឹកជាប់លាប់ជារៀងរាល់ថ្ងៃ អាចរំញោចឲ្យការរំលាយអាហារ មានភាពប្រសើរជាងមុន ទោះបីជារបបអាហាររបស់អ្នកយ៉ាងណាក៏ដោយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]