ហ្វីលីពីន៖ នៅចាំបានថា កាលពីដើមខែកក្កដា កន្លងទៅ ស្តេចប្រដាល់ហ្វីលីពីន Manny Pacquiao បានរងបរាជ័យដ៏ភ្ញាក់ផ្អើល ដោយចាញ់អស់ខ្សែក្រវ៉ាត់ WBO ក្រោមស្នាដៃកីឡាករសញ្ជាតិអូស្ត្រាលី Jeff Horn។

ជាមួយនឹងការប្រកួតនេះ ក៏បានកើតឡើងនូវរឿងចម្រូងចម្រាស់ជាច្រើនផងដែរ ជុំវិញការដាក់ពិន្ទុកាត់សេចក្តីពីចៅក្រម ដែលបានសម្រេចឲ្យ Jeff Horn ជាអ្នកឈ្នះ។

ក្រោយទទួលបរាជ័យបែបនេះ Pacquiao ត្រូវបានគ្រូបង្វឹកបង្ខំឲ្យចូលនិវត្តន៍ ប៉ុន្តែត្រូវបដិសេធវិញពីសំណាក់អ្នកប្រដាល់ហ្វីលីពីនរូបនេះ។

គួរបញ្ជាក់ថា Pacquiao នៅមានសិទ្ធិ និងឱកាសសងសឹកដើម្បីដណ្តើមខ្សែក្រវ៉ាត់ត្រលប់មកវិញ ស្របពេលថ្មីៗនេះ អ្នកប្រដាល់វ័យ៣៨ឆ្នាំរូបនេះ បានប្រាប់លោក Bob Arum ដែលជាអ្នករៀបចំការប្រកួតឲ្យដឹងថា ខ្លួនចង់ត្រលប់មកសងសឹកវិញ។

«Pacquiao មិនទាន់ចង់ព្យួរស្រោមដៃនោះទេ គាត់ចង់មកសងសឹកវិញ ដូច្នេះពួកយើងនឹងរៀបចំការប្រកួតឲ្យគេសងសឹក» នេះបើតាមសម្តីរបស់លោក Bob Arum ។

Bob បានបន្ថែមទៀតថា «គាត់ជាអ្នកប្រាប់ខ្ញុំដោយផ្ទាល់ថា គាត់ពិតជាចង់សឹកវិញ ដូច្នេះខ្ញុំត្រូវរកឱកាសល្អមួយ សម្រាប់បំពេញចិត្តសមាជិកសភាហ្វីលីពីនរូបនេះ។ ពួកយើងនឹងចាំមើលទាំងអស់គ្នា និងទុកពេលវេលាឲ្យ Pacquiao ទៅធ្វើការហ្វឹកហាត់ ដើម្បីត្រលប់មកវ៉ៃវិញ» ៕ 

Pacquiao ថាមិនចង់ចូលនិវត្តន៍ទេ តែចង់សងសឹក Jeff Horn វិញ
Manny Pacquiao

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]