ភ្នំពេញ៖ កំពូលតារាចម្រៀងជើងចាស់លោក ព្រាប សុវត្ថិ បានក្លាយទៅជាតារាសំណព្វចិត្តនៅក្នុងបេះដូងរបស់អ្នកគាំទ្រ ជាច្រើនរូបនៅទូទាំងប្រទេស អស់រយៈពេលជាយូរឆ្នាំណាស់មកហើយ។  

ហើយបច្ចុប្បន្ននេះលោក ព្រាប សុវត្ថិ ក៏នៅតែជាតារាកំពូលមួយដួង នៅក្នុងចិត្តរបស់អ្នកគាំទ្រស្ទើរតែគ្រប់វ័យ មិនថាកុមារ ឬមនុស្សធំនោះទេ ដោយសារតែទឹកដមសម្លេងរបស់ខ្លួន និងកេរ្តិ៍ឈ្មោះជាតារាប្រុស ដែលគ្មានរឿងអាស្រូវទាល់តែសោះ

លោក ព្រាប សុវត្ថិ បានចាប់អាជីពជាអ្នកសិល្បៈចម្រៀង អស់រយៈពេលមិនតិចជាង២០ឆ្នាំនោះទេ ហើយសព្វថ្ងៃនេះកេរ្តិ៍ឈ្មោះរបស់លោក ក៏នៅតែមានភាពល្បីល្បាញដដែល នៅក្នុងស្រទាប់មហាជន និងត្រូវបានគេគាំទ្រថាជាសិល្បៈរៀមច្បងគំរូម្នាក់ផងដែរ។

ចុះរំលឹកទៅដល់អនុស្សាវរីយ៍កាលពីជាង១០ឆ្នាំមុនវិញ លោកព្រាប សុវត្ថិ មានរូបរាង និងស្ទាយនៃការតុបតែងខ្លួនបែបណាដែរ?

ជាការពិតណាស់ថ្មីៗនេះអ្នកលេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានធ្វើការចែករំលែកបន្តៗគ្នា នូវវីដេអូបទចម្រៀងរបស់លោក ព្រាប សុវត្ថិ មួយបទដែលមានចំណងជើងថា «ខ្មៅស្រែ» បកស្រាយនៅលើឆាកតន្រ្តីរបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ដែលជាបទល្បីខ្លាំងនៅឆ្នាំនោះ ដោយមានអ្នកគាំទ្រពេញចិត្តនៅខាងមុខឆាកយ៉ាងច្រើនកុះករ។

ហើយអ្វីដែលរឹតតែពិសេសនោះគឺការតុបតែងខ្លួន និងម៉ូតសក់របស់លោកពិតជាសង្ហាប្លែក ហើយល្បីខ្លាំងណាស់ កាលពីជំនាន់ឆ្នាំនោះ។ អ្នកដែលបានឃើញហើយពិតជាប្លែកអារម្មណ៍យ៉ាងខ្លាំង។

សុំសរសើរកំពូលតារាចម្រៀង ព្រាប សុវត្ថិ មានភាពល្បីល្បាញ និងមានការគាំទ្រខ្លាំង រហូតមកដល់សព្វថ្ងៃនេះ៕

ទស្សនាវីដេអូចម្រៀងរបស់លោកដូចខាងក្រោមនេះ៖ 

លោក ព្រាប សុវត្ថិ ពេលឡើងច្រៀងនៅលើឆាកតន្រ្តីប៉ុស្តិ៍លេខ៥
លោក ព្រាប សុវត្ថិ ពេលឡើងច្រៀងនៅលើឆាកតន្រ្តីប៉ុស្តិ៍លេខ៥
លោក ព្រាប សុវត្ថិ ពេលឡើងច្រៀងនៅលើឆាកតន្រ្តីប៉ុស្តិ៍លេខ៥
តារាចម្រៀង ព្រាប សុវត្ថិ
តារាចម្រៀង ព្រាប សុវត្ថិ
តារាចម្រៀង ព្រាប សុវត្ថិ និងកូនប្រុសទាំងបី
លោក ព្រាប សុវត្ថិ និងភរិយា នាពេលបច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ