ភ្នំពេញ៖ អ្នកប្រដាល់រហស្សនាមកូននាគខ្មៅ ឃីម ឌីម៉ា មិនទាន់ហ៊ានរំពឹងខ្ពស់ក្នុងការឈ្នះមេដាយស៊ីហ្គេមនោះទេ សោយសាតែនេះគឺជាលើកទីមួយ ប៉ុន្តែគេបានសន្យាថា នឹងព្យាយាមប្រកួតឲ្យអស់ពីលទ្ធភាពដើម្បីប្រទេសជាតិ។ នេះបើយោងតាមកិច្ចសម្ភាសរបស់ ឃីម ឌីម៉ា ជាមួយ CBS Sports។

អ្នកប្រដាល់មានដើមកំណើតមកពីខេត្តបន្ទាយមានជ័យរូបនេះ បានបញ្ជាក់ថា ការប្រកួតនៅព្រឹត្តការណ៍ស៊ីហ្គេមខាងមុខនេះ ការហ្វឹកហាត់ផ្តោតសំខាន់លើការទាត់ និងការវាយពីចម្ងាយ ដោយសារតែការប្រកួតធ្វើឡើងតែ៣ទឹក និងមិនអនុញ្ញាតឲ្យចូលកៀកគ្នាឡើយ។

គួរបញ្ជាក់ថា នៅក្នុងវិញ្ញាសារប្រដាល់នេះ កម្ពុជា បានបញ្ជូនកីឡាករចំនួន៥នាក់ទៅប្រកួត ក្នុងនោះមានដូចជា ម៉ឺន សុភា មឿង សុខហ៊ុច ឃីម ឌីម៉ា ឡៅ ចិត្រា និងកីឡាករ សុខ ទូ ។

ព្រឹត្តការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ ស៊ីហ្គេមលើកទី២៩ ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី នឹងចាប់ផ្តើមពាក់កណ្តាលខែសីហាខាងមុខនេះ ដោយមានវិញ្ញាសារកីឡាជាច្រើន ត្រូវបានរៀបចំឲ្យប្រកួត ដើម្បីប្រជែងគ្នាដណ្តើមមេដាយ៕ 

កូននាគខ្មៅ ឃីម ឌីម៉ា
ឃីម ឌីម៉ា មិនទាន់ហ៊ានធានាឈ្នះមេដាយនៅស៊ីហ្គេមទេ តែនឹងខំប្រឹងដើម្បីជាតិ

វីដេអូ៖ CBS Sports

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]