ភ្នំពេញ៖ ទីបំផុត ក្រុមហ៊ុន Huawei ដែលកំពុងគ្រោងចំណាត់ថ្នាក់ លេខ១ លំដាប់ពិភពលោក លើប្រាក់ចំណេញ ពីប្រព័ន្ធប្រតិបត្តិការ Android Smartphone ដាក់សម្ភោធ និងលក់ កំពូល ស្មាតហ្វូនឆ្លាតវៃស៊េរីថ្មី Huawei Y7 Prime និង ហ្វាប្លេត Huawei T3 10 នៅកម្ពុជាជាផ្លូវការ ជាមួយនឹងកាដូដ៏ភ្ញាក់ផ្អើល ។

កម្មវិធីបង្ហាញវត្តមាន និងដាក់លក់ ស្មាតហ្វូនស៊េរីថ្មី Huawei Y7 Prime និង ហ្វាប្លេត Huawei T3 10 នេះត្រូវបានប្រារព្ធឡើង នៅជាន់ផ្ទាល់ដីផ្សារទំនើប Aeon Mall ក្រោមអធិបតីភាព លោក លី ស៊ុងវៃ (Li XiongWei) នាយកប្រតិបត្តិជាន់ខ្ពស់ប្រចាំ ក្រុមហ៊ុន Huawei នៅកម្ពុជា ដៃគូសហការ ក្រុមហ៊ុន Yako Technology, ក្រុមហ៊ុន Smart Axiata, ក្រុមហ៊ុន NOJIMA, ភ្ញៀវកិត្តិយស តារាបង្ហាញម៉ូតល្បីៗ ជាងថតរូបអាជីព និង មិត្តអ្នក សារព័ត៌មានសរុបជាង ១0០ នាក់។ 

កម្មវិធីបង្ហាញវត្តមាន និងដាក់លក់ ស្មាតហ្វូនស៊េរីថ្មី Huawei Y7 Prime និង ហ្វាប្លេត Huawei T3 10 នេះត្រូវបានប្រារព្ធឡើង នៅជាន់ផ្ទាល់ដីផ្សារទំនើប Aeon Mall
កម្មវិធីបង្ហាញវត្តមាន និងដាក់លក់ ស្មាតហ្វូនស៊េរីថ្មី Huawei Y7 Prime និង ហ្វាប្លេត Huawei T3 10 នេះត្រូវបានប្រារព្ធឡើង នៅជាន់ផ្ទាល់ដីផ្សារទំនើប Aeon Mall

លោក ថង សារី ប្រធានគ្រប់គ្រងផ្នែកចែកចាយ Huawei ស្មាតហ្វូនប្រចាំកម្ពុជា មានប្រសាសន៍ថា “Huawei ពិតជាមានមោទនភាព ដែលមានក្រុមហ៊ុនដៃគូរសហការ ម្ចាស់ហាង អ្នកចែកចាយបន្តល្អៗ ដែលជំរុញឲ្យមាន អតិថិជនយ៉ាងច្រើនសន្ធឹកសន្ធាប់ គាំទ្រផលិតផល Huawei ជាពិសេសវិស័យហួវៃស្មាតហ្វូននេះតែម្តង។ជាមួយអ្នកទាំងអស់គ្នា Huawei រំពឹងទុក និងជឿជាក់យ៉ាងមុតមុំាថាស្មាតហ្វូនស៊េរីថ្មី Huawei Y7 Prime និងហ្វាប្លេត T3 10 នឹងទទួលបានជោគជ័យខ្លាំងក្នុងទីផ្សារកម្ពុជា”។

Huawei Y7 Prime គឺជាកំពូលស្មាតហ្វូនស៊េរីថ្មីឆ្នាំ២០១៧ របស់ក្រុមហ៊ុន Huawei ដែលត្រូវបានរចនាឡើងយ៉ាងល្អប្រណិតជាមួយនឹង សហគ្រាស ឌីហ្សាញល្អជាងគេ លំដាប់ពិភពលោក មានថាមពលថ្ម ៤០០០ mAh ជាមួយនឹងបច្ចេកវិទ្យា សន្សំថ្ម ពិសេស ប្រើប្រាស់បន្ទះឈឹប Qualcomm Octa-core, រួមជាមួយនឹងរ៉េមទំហំ (RAM) 3GB និង មានម៉េមូរីផ្ទុកទិន្នន័យក្នុងម៉ាស៊ីន ទំហំ 32GB ព្រមទាំងអាចដាក់បន្ថែមម៉េមូរីកាតបានទំហំ 128GB ប្រើប្រាស់ Android 7.0 Nougat និងស្រោបដោយផ្ទៃអ៊ីនធើហ្វិសEMUI5.1 ចេញពីប្រអប់តែម្តង ដែលធ្វើឲ្យ មានប្រតិបត្តិការលឿនរហ័ស មានសេវាពេញកប់តែម្តង។ តួរបស់ Huawei Y7 Prime ស្រោបដោយលោហះ បែប Premium Unibody Design និងកា្រលដោយកញ្ចក់អេក្រង់កំរាស់ 2.5D មានកម្រិតបង្ហាញ ទំហំ 5.5 អ៊ីង IPS, 1280x720 មានបំពាក់នូវមុខងារការពារភ្នែក Eyes Care Mode ងាយស្រួលកាន់ មើល វីដេអូ រូបភាព លេងហ្គេម រឺបំពេញកិច្ចការទៅតាមតម្រូវការ។ ចំណែកឯ កាមេរ៉ាវិញ គឺឡើងកប់តែម្តង អាចផ្តិត យករូបភាពបានច្បាស់ស្រស់ស្អាតអស្ចារ្យ ទំាងមុខ (8MP) ក្រោយ (12MP) ។

លោក សារី បន្ថែមថា៖ “ត្រឹមតែរយៈពេលខ្លី មុនពេលសម្ពោធជាផ្លូវការ ការលក់ចេញ ស្តុកដំបូងនៃ Huawei Y7 Prime ទទួលបានការគាំទ្រខ្លំាងលើសពីការរំពឹងទុក រហូតដល់ដាច់ស្តុក។ នេះ គឺជាការឆ្លុះបញ្ចាំង ពីការប្ដេជ្ញាចិត្ត ទាំងគុណភាព សុវត្ថិភាព ឯកជនភាព និងតម្លៃសមរម្យ របស់យើងចំពោះអតិថិជន ដែលពួកគាត់ពិតជា មានសារៈសំខាន់ បំផុត សម្រាប់ពួកយើង។ ចំណែកឯ ហ្វាប្លេត T3 10 វិញ យើងរំពឹងទុកថា ក៏ទទួលបានការគាំទ្រខ្លាំងបន្ទាប់ពីដាក់សម្ភោធ និង លក់ជាផ្លូវការចាប់ពីថ្ងៃនេះតទៅ។

Huawei MediaPad T3 10 គឺហ្វាប្លេតស៊េរីថ្មីបំផុតក្រោមបច្ចេកវិទ្យាចុងក្រោយ ទំនើប របស់ក្រុមហ៊ុនហួវៃ ដែលត្រូវរចនាឡើងយ៉ាងល្អប្រណិតទាំងរូបរាង និងមាន សមត្ថភាព ដ៏អស្ចារ្យ លើសពីតម្លៃ ជាពិសេសអាចប្រើប្រាស់បំពេញការងារ មុខរបរ, ការសិក្សា និងការកម្សាន្តនានា ជំនួសកុំព្យូទ័របាន។ T3 10 ត្រូវបានរចនាឡើង ស្តើងច្រឡឹង រលើបរលោង ងាយស្រួលកាន់ ងាយស្រួលប្រើ អេក្រង់ពណ៌ធម្មជាតិថ្លា ដិតច្បាស់ទំហំ 9.6” Crystal clear IPS HD បំពាក់ បច្ចេកវិទ្យា ការពារពន្លឺ ដែលប៉ះពាល់ដល់ភ្នែក, មានរ៉េមទំហំ (RAM) 2GB និង មានម៉េមូរីផ្ទុកទិន្នន័យក្នុងម៉ាស៊ីន ទំហំ 16GB និងអាចបន្ថែម ម៉េមូរីខាងក្រៅរហូតដល់ 128 GB មានថាមពលថ្ម 4800 mAh ប្រើប្រាស់ CPU: MSS8917+WTR2965, Quad-core ប្រតិបត្តិការ EMUI5.1 Android 7.0 Nougat មានកាមេរ៉ាមុខក្រោយទំហំ 2MP។ ក្រៅពីនេះ ជាមួយនឹងបច្ចេកវិទ្យា dual-band 2.4 GHz/5 GHz Wi-Fi ធ្វើឲ្យ T3 10 អាចតភ្លាប់អ៊ីនធឺណែត wireless បានយ៉ាងឆាប់រហ័ស និងមានសេវាពេញកប់។ ជាពិសេស T3 1០ មាន LTE ដូចស្មាតហ្វូន ដែលអាចធ្វើឲ្យកាន់តែងាយស្រួលធ្វើការទំនាក់ទំនង។

គុណសម្បត្តិល្អៗ យ៉ាងសម្បូរបែប របស់ Huawei Y7 Prime និង Huawei MediaPad T3 10 ពិតជាអាចបំពេញបានតាមតម្រូវការប្រើប្រាស់ទូទៅ ប្រចាំថ្ងៃរបស់យើងបានយ៉ាង គាប់ប្រសើរបំផុត។ 

ស្មាតហ្វូនស៊េរីថ្មី Huawei Y7 Prime តម្លៃ ២២៩ ដុល្លារ មានថែមកាដូពិសេសគឺ Bluetooth Speaker ចំនួន១ និង អាវយឺតមួយ សរុបជាទឹកប្រាក់ ៥០ដុល្លារ ហើយនឹងមានថែម ស៊ីមកាតលេខពិសេស ចំនួន១ (One Silver Smart SIM) និង Free កញ្ចប់អ៊ីនធឺណែតគម្រោង Smart Power+ Smart ចំនួន ១២សប្តាហ៍ ចំណែកឯ ថេប្លេត Huawei MediaPad T3 10 តម្លៃ ២៦៩ ដុល្លារ មានថែមកាដូពិសេស គឺ ស្រោម ថេប្លេត (Case), កាសប្លូធូ, និង Free កញ្ចប់អ៊ីនធឺណែតគម្រោង Smart Power+ Smart ចំនួន ៤សប្តាហ៍។ Huawei Y7 Prime និង MediaPad T3 10 នឹងមានលក់នៅគ្រប់ហាងទូរស័ព្ទទាំងអស់ ២៥ ខេត្តក្រុង ចាប់ពីថ្ងៃនេះតទៅ សូមអញ្ជើញរួសរាន់ឡើង ស្តុក និងកាដូមានកំណត់! 

មានភ្ញៀវកិត្តិយស តារាបង្ហាញម៉ូតល្បីៗ ជាងថតរូបអាជីព និង មិត្តអ្នកសារព័ត៌មានសរុបជាង ១0០ នាក់ ចូលរួម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]