ភ្នំពេញ៖ កាលពីម្សិលមិញថ្ងៃទី០៤ ខែសីហា អ្នកនាង ចន្ធី ប៉ូឡែន ដែលជាភរិយារបស់កីឡាករ ឈិន ឈឿន បានប្រាព្ធពិធីខួបកំណើតជូនស្វាមីរបស់ខ្លួន ដែលមើលទៅពិតជាផ្អែមល្ហែម ជាមួយនិងកូនស្រីតូចច្រឡឹងមួយរូប។ នេះបើយោងតាមរូបភាពជាច្រើនសន្លឹករបស់ ភរិយារបស់កីឡាករ ឈិន ឈឿន បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក។

ភរិយាកីឡាករ ឈិន ឈឿន ខំរៀបចំពិធីខួបកំណើតឲ្យមុនថ្ងៃ

តាមការឲ្យដឹងពីភរិយាកីឡាកររបស់ក្រុមជម្រើសជាតិរូបនេះ អ្នកនាង ប៉ូឡែន បានបញ្ជាក់ថា តាមពិត ស្វាមីរបស់ខ្លួនកើតនៅថ្ងៃទី០៩ ខែសីហាទេ ប៉ុន្តែឆ្លៀតធ្វើឲ្យហើយ ដោយសារដឹងថាកីឡាកររូបនេះនឹងរវល់ នៅប៉ុន្មានថ្ងៃខាងមុខទៀត។

ចំនែកឯកីឡាករ ឈិន ឈឿន វិញនៅពេលបានភរិយាប្រារព្ធពិធីខួបកំណើតឲ្យដូច្នេះ រំភើបចិត្តមិនស្ទើរ រួចសរសេររៀបរាប់នៅលើបណ្តាញសង្គមរបស់ខ្លូនថា «អរគុណប្រពន្ធសំលាញ់ Surprise មុនថ្ងៃទៀត ដឹងថាបងរវល់ហាត់ជម្រើសជាតិ មកដល់ផ្ទះភ្លៀsurprise ហើយមានការដូSamsung Galaxy S8+អោយទៀត អរគុណអូនខ្លាំងណាស់ ដែលបានផ្ដល់ភាពកកក្ដៅអោយបងគ្រប់ពេលវេលា ជូនពរអោយអូនមានសុខភាពល្អ សម្រស់កាន់តែស្អាត នឹងហាងកាហ្វេ C&L Coffee របស់អូន មានគេគាំទ្រច្រើន (គ្រូសារតូច ដែលមាន ភាពកកក្ដៅ សំរាប់ខ្ញុំ)»

បន្ថែមពីនេះទៀត អ្នកទាំងពីរ ក៏ទទួលបានសារសាទរពីមហាជន ក៏ដូចជាអ្នកគាំទ្រផងដែរ និងកោតសរសើរចំពោះគ្រួសារដ៏មានសុភមង្គលមួយនេះ។

គួរបញ្ជាក់ថា ឈិន ឈឿន ប្រាក់ មុន្នីឧត្តម ឃួន ឡាបូរ៉ាវី ស៊ូ យ៉ាទី កែវ សុខផេង និងកីឡាករផ្សេងៗទៀត ត្រូវបានគ្រូបង្វឹកកោះហៅចូលក្រុមជម្រើសជាតិវិញ ដើម្បីចាប់ផ្តើមប្រមូលផ្តុំហ្វឹកហាត់ សម្រាប់ត្រៀមប្រកួតជម្រុះជុំចុងក្រោយនៃពានរង្វាន់ AFC Asian Cup ឆ្នាំ២០១៩ ដែលនឹងត្រូវប៉ះ វៀតណាម នៅដើមខែកញ្ញា ខាងមុខនេះ៕

ឈិន ឈឿន និងភរិយា ជាមួយនិងកូនស្រីដ៏តូចច្រឡឹង
ឈិន ឈឿន និងភរិយា ជាមួយនិងកូនស្រីដ៏តូចច្រឡឹង
ឈិន ឈឿន និងកូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]